ព័ត៌មានកីឡា៖ ស្ដេចប្រដាល់ជើងខ្លាំងដែលមិនធ្លាប់ចាញ់ទាល់តែសោះ ជនជាតិ អាមេរិក ឈ្មោះថា Floyd Mayweather បានរៀបចំសន្និសិតការសែតមុនពេលប្រកួត ជាមួយដៃគូរចុងក្រោយ Andre Berto ។ ប៉ុន្ដែក្នុងកំលុងពេលនៃការរៀបចំនោះ កីឡាករបានប្រតិកម្មទៅនឹងសំណួរបស់អ្នកការសែត ដែលបានសួរពីរឿងបាក់គីអៅខ្លះៗ ទាក់ទងទៅវនឹងរបួសស្មា ដែលទើបតែបង្ហាញក្រោយពីប្រកួត ធ្វើឲ្យ មានការមិនពេញចិត្ដពីសំណាក់អ្នកគាំទ្រទូរទាំង សាកលលោក។ ទស្សនាវីដេអូ ខាងក្រោមទាំងអស់គ្នា៖
ក្នុងចំណុចសំខាន់ដែលត្រូវបានដកចេញ គឺ Floyd មានបញ្ហាប្រតិកម្មនឹង សំណួរដែលសួរទាក់ទងនឹង លទ្ធផលជ័យជំនះ លើប៉ាក់គីអៅ ហើយបាត់បង់ការគាំទ្រ បន្ទាប់ពីបានលេចធ្លាយរឿងនេះ ក្រោយពេលប្រកួត ។ ប៉ុន្ដែ បានបកស្រាយទៅវិញថា ខ្លួនបានធ្វើរឿងនៅអ្វីដែលខ្លួនត្រូវធ្វើ ហើយរឿងរ៉ាវជាច្រើន គឺមិនបាច់ចាំសួរដេញដោលរឿងនោះទៀតទេ ប្រសិនជាមិនអស់ចិត្ដ អាចទៅសួរប៉ាក់គីអៅវិញ ទៅ ។ Floyd បានបន្ដទៀតថា នោះគឺជាកំហុសរបស់ ប៉ាក់គីអៅ មិនមែនជា កំហុសរបស់គាត់នោះទេ គាត់តែងតែធ្វើអ្វីតាមបែប ភាពវៃឆ្លាតរបស់ អ្នកប្រដាល់ ដោយស្វែងរកយុទ្ធវិធីដើម្បីទទួលបានជ័យជំនះ ។ Floyd បានសង្កត់ធ្ងន់ថា គាត់អាចយកឈ្នះ ប៉ាក់គីអៅ ព្រោះថា ប៉ាក់គីអៅ មិនមែនជាកីឡាករដែលស្ថិតក្នុងកម្រិត របស់គាត់នោះទេ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ abs-cbnnews