CamNews

សុខភាព 

រូបមន្តធម្មជាតិ ព្យាបាលស្បែករលាក ឱ្យជាសះស្បើយ បានភ្លាមៗ (វីដេអូ)

ការរលាកភ្លើង កើតដោយសារតែគ្រោះថ្នាក់ ដូចជារលាកភ្លើង រលាកទឹកក្តៅ និងសារធាតុគីមី ផ្សេងៗ ទៀត ដែលបណ្តាលឱ្យស្បែកឈឺហើម។ ការរលាកនេះ គឺចែកចេញពី ៣៖
កម្រិតទី១៖ ការរលាកស្រាល បង្កឱ្យស្បែកឡើងពណ៌ក្រហម ហើម ឈឺ
កម្រិតទី២៖ ការរលាកខ្លាំងល្មម ឬជ្រៅទៅក្នុងស្បែក ឡើងពងបែក ឈឺខ្លាំងត្រង់កន្លែងរលាក
កម្រិតទី៣៖ ការលាកខ្លាំង ធ្ងន់ធ្ងរ ធ្វើឱ្យស្បែកដាច់ខូច

ខាងក្រោមនេះ យើងសូមណែនាំជូនលោកអ្នក នូវរូបមន្តងាយៗ  មួយចំនួន  ព្យាបាលការរលាកស្បែក បាន ដោយខ្លួនឯង នៅផ្ទះ និងមានប្រសិទ្ធិភាពបំផុត។


 

វិធីទី១៖ សូមយកជ័រប្រទាលកន្ទុយក្រពើថ្មីស្រស់ៗ លាបនៅលើស្បែកកន្លែងរលាក​ ទុករយៈពេល ៣០នាទី ជាការស្រេច។ សូមព្យាបាលតាមវិធីនេះ ឱ្យ ២ដង ក្នុង ១ថ្ងៃ។

វិធីទី២៖ សូមយកស៊ុត ១គ្រាប់ វាយបំបែកយកតែផ្នែកពណ៌ស បន្ទាប់មក លាបនៅលើស្បែក ទុករយៈពេល ១០នាទី រួចលាងសម្អាតទឹកចេញ ជាការស្រេច។

វិធីទី៣៖ សូមយកម្ស៉ៅរមៀត ១ស្លាបព្រាកាហ្វេ លាយជាមួយនឹង ប្រេងម៉ូតាត ១ស្លាបព្រាបាយ  កូរចូលគ្នា ឱ្យសព្វ បន្ទាប់មក លាបនៅលើស្បែកកន្លែងរលាក ទុករយៈពេល  ៣០នាទី។ សូមព្យាបាលតាមវិធីេនេះ ឱ្យ បាន ២ដង ក្នុង ១ថ្ងៃ ស្បែករបស់លោកអ្នក នឹងបានជាសះស្បើយ បានយ៉ាងឆាប់រហ័ស៕


ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ homveda 



 

 


Tags: health burn