លោក Pep Guardiola អតីតគ្រូបង្វឹក Barcelona នឹងចូលទៅកាន់តំណែង ធ្វើជាគ្រូបង្វឹកក្លឹប
Bayern Munich នៅថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៣ ខាងមុខនេះ ។
Pep Guardiola បានប្រកាសពីការចូលទៅកាន់តំណែង Bayern Munich តាំងតែពីខែមករាមក
ម្ល៉េះ ដោយចុះកុងត្រារយៈពេល ៣ ឆ្នាំ ។ Pep Guardiola ចូលទៅជំនួសតំណែងលោក Jupp
Heynckes ដែលបានដឹកនាំក្រុមឈ្នះពានរង្វាន់ក្របខណ្ឌអាលឺម៉ង់ និង Domestic Cup រួមជាមួយ
កៅអី វគ្គផ្តាច់ព្រ័ត្រ Champion League ។
ក្នុងរយៈពេល ៤ ឆ្នាំនៅ Barcelona លោក Pep Guardiola បានបញ្ចេញស្នាដៃមិនតិចទេ ដោយ
ឈ្នះបានពានរង្វាន់សរុប ១៤ ពានរង្វាន់ ។ Pep Guardiola បានចូលនិវត្តន៍ពីកីឡាករ មកធ្វើជា
គ្រូបង្វឹក ក្នុងឆ្នាំ ២០០៦ ហើយត្រូវបានលើកឡើងជា ជំនួយការគ្រូបង្វឹកក្នុងឆ្នាំ ២០០៧ បន្ទាប់មក
ក៏ក្លាយជាគ្រូបង្វឹក ក្លឹប Barcelona ជំនួសតំណែងលោក Frank Rijkaard ៕
ដោយ ៖ កុសល
ប្រភព ៖ bbc