ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធក្រុម Borussia Dortmund បានសម្រេចចិត្ដ បោះបង់ចោលនូវ មហិច្ឆិតាក្រុមខ្លាំងមួយចំនួនចោល ដើម្បីបន្ដកិច្ចកុងត្រាថ្មីជាមួយក្រុម ចាស់របស់ខ្លួន រហូតដល់ឆ្នាំ ២០១៧ ។
កីឡាករ Marco Reus បានធ្វើឲ្យសង្គមទីផ្សារកីឡាករមានការកក្រើកជាខ្លាំង ខណៈកីឡាករត្រូវផុតកិច្ចកុងត្រាចាស់ ហើយកីឡាករក៏មិនទាន់បានសម្រេចចិត្ដច្បាស់ថា គួរតែធ្វើដំណើរទៅណាឲ្យប្រាកដ ដោយពេលនោះ មានការចាប់អារម្មណ៍ និង ទាក់ទងច្រើនពី បណ្ដាក្លឹបខ្លាំងៗ ដូចជា Man Unitd, Bayern Munich និង Real Madrid ជាដើម ។
យោងតាមការបង្ហាញរបស់ គេហទំព័រកីឡាអន្ដរជាតិ បានលើកឡើងថា បណ្ដាក្រុមមួយចំនួនដែល ព្យាយាមទាក់ទងនឹងកីឡាករ ទីបំផុត ត្រូវអស់ង្ឃឹមទាំងអស់ ដោយកីឡាករ បានសម្រេចចិត្ដ មិនប្ដូរទៅក្រុមណាមួយឡើយ ពេាលកីឡាករ បែជាបន្ដកិច្ចកុងត្រាថ្មីជាមួយ ក្រុមចាស់របស់ខ្លួន ដែលរហូតដល់ទៅ ២០១៧ ។
ថ្នាក់ដឹកនាំក្រុម លោក Hans-Joachim Watzke បានមានប្រសាសប្រាប់អ្នកសារព័ត៌មានថា ពួកគាត់មិនបន្ដអនុញ្ញាតឲ្យពាក្យចរចាមរាម នៅតែបន្ដរីករាលដាលអំពីការផ្ទេរជើងនេះ ទៀតឡើយ។ ដូច្នោះ ដើម្បីបញ្ចប់ ឲ្យបានឆាបរហ័សបំផុត យើងមានតែសម្រេចបែបនេះ ហើយដើម្បីរក្សាកីឡាករខ្លាំងរបស់ខ្លួនផង។
ចំពោះកីឡាករវិញក៏បានបង្ហាញពី មតិខ្លះៗផងដែរ ថា ការសម្រេចចិត្ដចុងក្រោយរបស់ គាត់នៅពេលនេះ គឺពិតជាធ្វើឲ្យគាត់សប្បាយចិត្ដខ្លាំងណាស់ ។ គាត់នឹងមិនទៅណាចោល Borussia Dortmund ឡើយ ព្រោះទីនេាះគឺជាជីវិតរបស់គាត់ ហើយគាត់នឹងព្យាយាមឲ្យអស់ពីសមត្ថភាពថែមទៀត ដើម្បីពង្រឹងក្រុម ឲ្យមានប្រជាប្រិយភាព កាន់តែខ្លាំង មិនឲ្យប្រិយមិត្ដគាំទ្រអស់សង្ឃឹមឡើយ ។
អាន៖ Marco Reus បានបោះសំណូរទៅកាន់ Barcelona ជាមុនសិន ខណៈធ្វើការសម្រេចចិត្ដទៅតាមក្រោយ
ដោយ៖ អឿ អ៊ុយ
ប្រភព៖ app.onefootball