CamNews

មិនគួរឲ្យជឿ 

ខមមិន ឌឺ ហ្អេស !! ដេកគុក ១៥ នាទីក្រោយ បន្ទាប់ពី ខមមិន ឌឺ ដាក់ប៉ូលីស លើទំព័រហ្វេសប៊ុក

ស្ទើរតែមិនគួរអោយជឿ ៖ ចោរចិត្តសឿង  ជាលទ្ធផល ត្រូវបានប៉ូលីសធ្វើការចាប់ឃាត់ខ្លួន
ពោលគឺ រយៈពេល ១៥ នាទីក្រោយ បន្ទាប់ពីគេបង្ហោះជា ខមមិនឡកឡឺយ ដាក់ទំព័រប៉ូលីស
នៅក្នុងបណ្តាញទំនាក់ទំនងសង្គមយក្ស ហ្វេសប៊ុក ដោយនៅក្នុងនោះ គេ ខមមិន ឌឺថា ៖ បើ
ខ្លាំងណាស់ ចាប់ខ្ញុំអោយបានទៅ ។

គួរបញ្ជាក់ផងដែរថា ជនសង្ស័យជាចោរធ្លាប់លួចរថយន្តដល់ទៅ ១៧ គ្រឿងនៅក្នុងសហគ
មន៍មួយកន្លែង កាលពីថ្ងៃអាទិត្យនេះ មានឈ្មោះថា Rolando Lozano ។ យ៉ាងណាមិញ ប្រ
ភពសារព័ត៌មានដដែលនេះ អះអាងបន្ថែមអោយដឹងថា  ករណីខាងលើ​  បានកើតឡើងនៅ
ក្នុងរដ្ឋ​ តិចសាស់ សហរដ្ឋអាមេរិក ។

ជាលទ្ធផល បន្ទាប់ពីមានកិច្ចសហប្រតិការជាមួយនឹងសហគមន៍ផ្ទាល់ ក៏ដូចជា ធ្វើការតាម
ដានស៊ើបអង្កេតនោះ រយៈពេលត្រឹមតែ  ១៥  នាទីក្រោយ  ជនជាប់ចោទ  ក៏ត្រូវបានមន្រ្តីប៉ូ
លីសធ្វើការចាប់ឃាត់ខ្លួនបានតែម្តង។ អ្វីដែលជាភាពភ្ញាក់ផ្អើល និងមិននឹកស្មានដល់នោះ
គឺថា ក្រុមមនុស្សដែលជាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានផ្អើលនាំគ្នាចុច Like ដល់
ទៅ ១,០៩៥ Like និង ចែករំលែកដល់ទៅ ៣២០ ចែករំលែក ជាមួយនឹងការ ខមមិន  ឆ្លើយ
តបពីសំណាក់មន្រ្តីប៉ូលីសទៅវិញថា    ៖  អរគុណចំពោះកិច្ចសហប្រតិបត្តការពីសហគមន៍
មូលដ្ឋាន ជាលទ្ធផល ចោរចិត្តសឿង ត្រូវបានចាប់ឃាត់ខ្លួនហើយ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ huffingtonpost


Tags: Rolando Lozano Texas USA US United States