(ប៉េកាំង)៖ ក្លឹប Shanghai Shenua របស់ចិន បានដាក់សំណើក្រោមកញ្ចប់ថវិការហូតដល់ទៅ ១៤៣លានដុល្លារអាមេរិក ដើម្បីទិញកីឡាករ ខ្សែប្រយុទ្ធ Wayne Rooney របស់ក្លឹប Machester United នេះបើយោងតាមព័ត៌មាន Dailystar ។
នេះជាលើកទី១ហើយ ដែលក្លឹបលេងនៅក្របខណ្ឌកំពូល Chinese Super League របស់ចិន ហ៊ានដាក់តម្លៃខ្ពស់កប់ ពពកបែបនេះ ដើម្បីទិញយកកីឡាករខ្សែប្រយុទ្ធជួរមុខរបស់អង់គ្លេសទៅលេងនៅទឹកដីអាស៊ី និងហ៊ានឲ្យប្រាក់ឈ្នួល ៧១៦០០០ដុល្លារក្នុង១សប្តាហ៍ផងដែរ ក្នុងរយៈពេល៣ឆ្នាំថែមទៀតផង នេះបើតាមការបញ្ជាក់ឲ្យដឹងពីថ្នាក់ដឹកនាំក្លឹប Shenua ខាងលើ ។
ទន្ទឹមនឹងនោះដែរ ក្លឹបចិនរំពឹងថានឹងទទួលបាន កីឡាករវ័យ៣០ឆ្នាំ Rooney នៅរដូវកាលក្រោយទៅវិញទេ គ្រាដែល លីកនៅចិនកំពុងសម្រាក ជាមួយនឹងរដូវកាលទិញ-ដូរកីឡាករនៅបើកចំហរ ខណៈដែល Premier League នឹងបិទទ្វារវិញនៅអំឡុងខែឧសភា ឆ្នាំ២០១៦ ។
តែបើប្រភពមកពីព័ត៌មាន Mirror ក៏បានឲ្យដឹងដែរថា ភ្នាក់ងាររបស់ Rooney ក៏ចាប់អារម្មណ៍ក្នុងទំហំទឹកប្រាក់ដ៏ ច្រើនក្រាស់ក្រែលនេះដែរ តែរង់ចាំមើលកិច្ចសន្យា ក៏ដូចជាថ្នាក់ដឹកនាំនៅក្នុងក្លឹប Manchester United សិន ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី