ស្រ្តីជាម្តាយ ក្មេងប្រាំបីនាក់បានស្លាប់ភ្លាមៗ ដោយសារតែនាងផឹកភេសជ្ជៈCoca-Cola
អស់ចំនួនប្រាំបីលីត្រ ក្នុងមួយថ្ងៃ កាលពីប៉ុន្មានឆ្នាំមុន តាមការស៊ើបអងេ្តតមួយបានឲ្យដឹង
ថា អ្នកស្រី Natasha Marie Harris នឹងឆ្កួតបើសិនជានាងមិនបានផឹកភេសជ្ជៈCoca-Cola
ឲ្យអស់ពីក្នុងដប។ Harris អាយុ៣០ឆ្នាំ បានស្លាប់ភ្លាមៗ នៅក្នុងផ្ទះរបស់នាងក្នុងទីក្រុង
Inverscargill នៅលើកោះភាគខាងត្បូង ប្រទេសNew Zealand។ ដៃគូររបស់នាង លោក
Christopher Hodgkinson បានបញ្ជាក់ថា វាគឺជាលទ្ធផលដ៏អាក្រក់មួយ ដែលនាងផឹក
ភេសជ្ជៈCoCa-Cola ហួសកំរិត។ កាលពីម្សិលមិញ គាត់បានប្រាប់អ្នកស៊ើបអង្កេតថា អ្នក
ស្រីHarris មានសភាពមិនស្រួលខ្លួន ដែលនាំឲ្យនាងស្លាប់ដោយសារតែគ្មានកំលាំង។
លោក Hodgkinson បានប្រាប់តុលាការថា នាងមានសភាពមិនស្រួលខ្លួនមួយឆ្នាំ មុនពេល
នាងស្លាប់ ហើយនាងបានក្អួតប្រាំមួយដង ក្នុងមួយសបា្តហ៍ ប៉ុន្តែពួកគេបាននិយាយថា វា
បង្កឡើងដោយសារតែStreet នៅពេលមើលថែរក្សាកូនប្រាំបីនាក់ និង រោគស្រ្តីរបស់នាង។
ដោយៈ វណ្ណៈ
ប្រភពៈ dailymail