CamNews

ព័ត៌មានអន្តរជាតិ 

ជាលទ្ធផល កោះពីររបស់ប្រទេសញ៉ូវសេឡេន ២០០ ឆ្នាំក្រោយ ទើបមានឈ្មោះ ជាផ្លូវការ

ព័ត៌មានអន្តរជាតិ ៖ កោះពីររបស់ប្រទេសញ៉ូវសេឡេន មិនដែលធ្លាប់មានឈ្មោះជាផ្លូវការ
នោះទេ ដោយសារមានការត្រួតពិនិត្យយូរអង្វែងក្នុងរយៈពេលជាង  ២០០  ឆ្នាំចុងក្រោយ
នេះ បើទោះជាពិភពលោកធ្លាប់បានស្គាល់ថាជាកោះខាងត្បូង និងកោះខាងជើងក៏ដោយ
(    North and South Islands )  នេះបើតាមការអោយដឹងពីមន្រ្តីផ្លូវការ របស់ប្រទេសនេះ
កាលពីម្សិលមិញ។

បន្ទាប់ពីមានការពិគ្រោះយោបល់ជាសាធារណៈ   ក្រុមប្រឹក្សាភិបាល​ ភូមិសាស្រ្តប្រទេស
ញ៉ូវសេឡេន ( the New Zealand Geographic Board)  ឥលូវនេះគឺបានដាក់ឈ្មោះប្រជុំ
កោះទាំងពីរនេះ  មួយមានឈ្មោះជាភាសាអង់គ្លេស  និងមួយទៀត មានឈ្មោះជាភាសា
ជនជាតិដើមភាគតិច Maori ។

ឈ្មោះជាភាសាជនជាតិដើមភាគតិច Maori គឺ Te  Waipounamu មានន័យថា ទន្លេពោរ
ពេញទៅដោយផ្ទាំងថ្មពណ៌បៃតង  ត្រូវបានដាក់ឈ្មោះ    អោយកោះខាងត្បូ ង ( for the
South Island) និងឈ្មោះ Te Ika-a-Maui សម្រាប់កោះខាងជើង (for the North) ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ អាស៊ីវ័ន


Tags: New zealand North and South Islands Te Waipounamu Te Ika-a-Maui