ភ្នំភ្លើងមួយនៅ New Zealand ដែលដេកលក់អស់ជាង ១០០ ឆ្នាំមកហើយនោះកាលពីពេលថ្មីនេះវា
បានផ្ទុះឡើង ណ្ដាលអោយមានផេះ និងផ្សែងដែលនាំអោយមានបញ្ហាដល់ជើងហោះហើរចេញពី
New Zealand។
Mount Tongariro ជាភ្នំមួយក្នុងចំណោមភ្នំភ្លើងទាំង ៣ នៅភាគខាងជើងកោះដែលបានផ្ទុះកាលពី
ពេលថ្មីៗនេះបណ្ដាលអោយមានផេះ ផ្សែងហោះគ្របលើផ្ទៃអាកាស ហើយដោយសារតែបញ្ហានេះ
បានបណ្ដាលអោយជើងហោះហើរក្នុងតំបន់ ជាពិសេសតំបន់ទេសចរណ៍ Rotorua ត្រូវបានបញ្ជា
អោយមានការផ្អាកការហោះហើរ។
សូម្បីតែផ្លូវថ្នល់ក៏ត្រូវបានគេបិតដែរព្រោះតែផេះទាំងនោះបានគ្របដណ្ដប់ពេញផ្លូវ ប៉ុន្តែចំពោះ
ចំនួនមនុស្សមានបញ្ហាផ្លូវដង្ហើម ក៏ដូចជាបញ្ហាផ្សេងៗទៀតដែលអាចកើតឡើងពីផេះភ្នំភ្លើងនេះ
មិនទាន់មាននោះទេ។ យ៉ាងណាខាងក្រសួងពាក់ព័ន្ធបានចេញប្រកាសអោយប្រជាពលរដ្ឋក្នុង
តំបន់ស្ថិតនៅក្នុងលំនៅស្ថាននិងប្រយ័ត្ន ភ្នែក និងដង្ហើមជៀសវាងមានបញ្ហាដោយសារផេះបន្ទុះ
ភ្នំភ្លើងនេះ៕
ដោយ៖ ម៉ូកា
ប្រភពពី៖ sky