CamNews

ព័ត៌មានបច្ចេកវិទ្យា 

ផ្គាយព្រះគ្រោះ ហោះក្បែរផែនដី យប់​នេះ ៖ ចម្ងាយជិតជាង ផ្កាយរណបអាកាសធាតុ តើ​អាច​បុក​ផែន​ដី?

ផ្កាយព្រះគ្រោះមួយ នឹងហោះមកក្បែរផែនដី នៅថ្ងៃអាទិត្យនេះ ហើយវាអាចមើលឃើញច្បាស់
ពី New Zealand ព្រោះតែ មានចម្ងាយជិតជាងបណ្ដាផ្កាយរណបអាកាសធាតុរបស់មនុស្ស។

ភពព្រះគ្រោះ 2014 RC ហោះ​ជិត​ផែន​ដី ជាង​ផ្កាយ​រណប​ទៅ​ទៀត

 

ភពព្រះគ្រោះ 2014 RC នេះ ត្រូវបានរកឃើញកាលពីខែសីហា   ដោយមជ្ឈមណ្ឌលត្រួតពិនិត្យ
អវកាស Catalina នៅក្រុង Tucson រដ្ឋ Arizona ។ ទីភ្នាក់ងារអវកាស អាមេរិក (NASA) ឱ្យដឹងថា
វាបង្ហាញខ្លួននៅប៉ុន្មានយប់ជាប់ៗ ហើយត្រូវបានពិនិត្យមើលដោយកែវយឹតតារាសាស្ដ្រ Pan-
STARRS 1 ដែលមានទីតាំងនៅលើកំពូលភ្នំ Haleakalā របស់​កោះ Maui ស្ថិតនៅ​ក្នុងប្រជុំកោះ
Hawaii ។

2014 RC ត្រូវបានគន់គូរឃើញថា នឹងហោះមកក្បែរផែនដី ដោយមានចម្ងាយប្រហែល ១ភាគ
១០ នៃចម្ងាយពីផែនដី ទៅព្រះចន្ទ (ចម្ងាយពីផែនដីទៅព្រះចន្ទ គឺ ៣៨៤.៤០០ km)។ នៅកន្លែង
ដែលជិតបំផុត វានឹងស្ថិតនៅពីលើ New Zealand ចម្ងាយប្រហែល ៣៤.០០០ គីឡូម៉ែត្រ គឺជិត
ផែនដីជាង បើធៀបនឹងបណ្ដាផ្កាយរណបអាកាសធាតុ ឬផ្កាយរណបភូមិសាស្ដ្រ (geostationary
satellites) ដែលតែងហោះចម្ងាយពីផែនដី ប្រហែល ៣៦.០០០ គីឡូម៉ែត្រ។

យោងតាមទំព័រ RT ភពព្រះគ្រោះ 2014 RC នឹងហោះឆ្លងកាត់ផែនដី ក្នុងថ្ងៃទី ៧កញ្ញានេះ នៅ
វេលាម៉ោងប្រហែល ១៨ និង ១៨នាទី (ម៉ោង GMT / ដើរក្រោយម៉ោងកម្ពុជា ប្រហែល ៧ម៉ោង)
គឺត្រូវនឹងម៉ោង ១យប់ ឈានចូលថ្ងៃទី ៨កញ្ញា ម៉ោងនៅកម្ពុជា។ ភពព្រះគ្រោះ 2014 RC ត្រូវ
បានគេព្យាករណ៍ថា នឹងមិនបង្កផលលំបាកដល់ផែនដីនោះទេ ប៉ុន្ដែ ការប្រែប្រួលរបស់ភពនេះ ត្រូវបានគេតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីធានាថា នឹងមិនមានការប៉ះទង្គិចណាមួយ
កើតឡើង។

ក្រុមអ្នកវិទ្យាសាស្ដ្ររបស់ NASA ឱ្យដឹងថា អាចម៍ផ្កាយ ឬផ្កាយព្រះគ្រោះ អាចនឹងមើលមិនឃើញ
ដោយភ្នែកទទេ ព្រោះថា វាមានរូបរាងស្រអាប់ សូម្បីតែនៅក្នុងអាកាសធាតុអំណោយផល។ គួរ
រំលឹកថា មកដល់បច្ចុប្បន្ន​នេះអង្គ​ការ NASA បានរកឃើញអាចម៍ផ្កាយ ឬភពព្រះគ្រោះ ចំនួន ជាង
១០.០០០ ស្ថិតក្នុងប្រព័ន្ធព្រះអាទិត្យ ដែលធ្លាប់ហោះកាត់ផែនដី និងមិនធ្លាប់បានបង្កគ្រោះថ្នាក់
ដល់មនុស្សលោក។

បើ​មិន​អាច​ហោះ​មក​ធ្លាក់​ និង​បុក​ផែន​ដី តើ​ ភពព្រះគ្រោះ 2014 RC អាច​ប៉ះ​ទង្គិច​នឹង​ផ្កាយ​រណប​
ដែល​មាន​ចំនួន​យ៉ាង​ច្រើន កំពុង​ហោះ​ជុំ​វិញ​ផែន​ដី?

 

យ៉ាងណាក៏ដោយ មានសំនួរដែលសួរថា   នៅពេលភពព្រះគ្រោះនេះ ហោះមកជិតផែនដី ជាង
បណ្ដាផ្កាយរណបទៀតនោះ តើមានអ្វីដែលអាចបញ្ជាក់បានប្រារព្ធថា វានឹងមិនមានការប៉ះទង្គិច
កើតឡើង? ក្នុងតំបន់នៃគន្លងគោចរ ដែលមានចម្ងាយពីផែនដី ប្រហែល ៣៦.០០០ គីឡូម៉ែត្រ គឺ
មានផ្កាយរណបរបស់មនុស្ស រាប់ស្ទើរតែមិនអស់ ដូច្នេះ បើមិនអាចហោះមកបុកផែនដី ក៏ 2014
RC នេះ អាចនឹងប៉ះទង្គិចជាមួយបណ្ដាផ្កាយរណប!


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ RT/Daily Mail


Tags: New Zealand 2014 RC NASA