ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ មនុស្ស ១០៧ នាក់ បាន ស្លាប់ បាត់បង់ជីវិត ខណៈច្រើនជាង ២៣០ នាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាល នៅពេលដែល ឧបករណ៍ស្ទូច ធន់យក្សស្រាប់តែបាក់ រលំទាំងកម្រោល នៅក្នុងទីក្រុង Mecca ប្រទេស អារ៉ាប់ប៊ីសាអ៊ូឌីដ ។
ឧបករណ៍ស្ទូច ធន់យក្ស ដែលមានរូបរាងពណ៌ក្រហមនោះ បាន បាក់រលំ ទាំងកម្រោល សង្កត់ ផ្នែកម្ខាងនៃ វិហារសាសនាអ៊ីស្លាម Grand Mosque ធំជាងគេបំផុត ក្នុងលោក ។ ប្រធាននាយក ដ្ឋានការពារជនស៊ីវិល អារ៉ាប់ប៊ីសាអ៊ូឌីដ អោយដឹងថា ព្យុះភ្លៀង ដែល នាំមកនូវវត្តមាន នូវខ្យល់ កន្ត្រាក់ខ្លាំង គឺជាហេតុផល នាំអោយ ឧបករណ៍ស្ទូច មួយនេះ បាក់រលំ ។ គួរបញ្ជាក់ថា ទីក្រុង Mecca បច្ចុប្បន្នភាព កំពុងតែត្រៀមចំ ប្រារព្ធកម្មវិធី សាសនាអ៊ីស្លាម ធម្មយាត្រា ធំបំផុតប្រចាំឆ្នាំ Muslim Hajj ។ ក្រុមអ្នកគោរពសាសនាអ៊ីស្លាម រាប់ពាន់ម៉ឺននាក់ ត្រូវ បានគេរំពឹងទុកថា នឹងមក ដល់ទីក្រុងមួយនេះ ជាបន្តបន្ទាប់ អំឡុងខែនេះផ្ទាល់តែម្តង ។
គ្រោះថ្នាក់ ដ៏រន្ធត់ កម្រនឹងកើតមានឡើងមួយនេះ បាន វាយ ប្រហារ ក្រុមមនុស្ស កាលពីវេលា ម៉ោង ៥ និង ២៣ នាទី (ម៉ោងក្នុងស្រុក ប្រទេស អារ៉ាប់ ប៊ីសាអ៊ូឌីដ)នៅពេលដែលក្រុមអ្នកគោរព សាសនាអ៊ីស្លាម ជាច្រើននាក់ ប្រមូលផ្តុំគ្នា ធ្វើការគោរពប្រតិបតិ្តសាសនាអ៊ីស្លាម យ៉ាងណាមិញ តួរលេខអ្នកស្លាប់ និងរបួស មានភាពភ័យខ្លាច ថានឹងអាចកើនឡើង លើសពីនេះ បន្ថែមទៀត ។
វត្តមាន ឧបករណ៍ស្ទូច ធន់យក្ស មួយគ្រឿងនេះ បង្ហាញវត្តមាននៅវិហារសាសនាអ៊ីស្លាមធំបំផុត លើលោក វិហារ Grand Mosque ដើម្បី បំពេញការងារ ពង្រីក អាគារ នៅបរិវេណ វិហារអ៊ីស្លាម មួយនេះ ។ របាយការណ៍ បញ្ជាក់ថា កម្មវិធី សាសនាអ៊ីស្លាម ប្រចាំ ឆ្នាំ នៅក្នុងទីក្រុង Mecca នឹង នាំមកនូវការចូលរួម ពីក្រុមអ្នកកាន់សាសនា អ៊ីស្លាម ជិត ២ លាន នាក់ មកពីជុំវិញ ពិភពលោក ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី