CamNews

ប្លែកៗ 

វិធីប្លន់ថ្មី! បុរស​ម្នាក់​តុប​តែង​ខ្លួន ជា​ស្រីស្អាត​បបួល​ប្រុសៗ​ឲ្យ​ទៅ​សណ្ឋាគារ ដើម្បី​ដាក់​ថ្នាំ

ប៉េកាំង៖ បុរសជនជាតិចិនម្នាក់កើតគំនិតចេះប្លន់ ដោយប្រើវិធីថ្មីស្រឡាងមួយ គឺគេបានបន្លំតុបតែងខ្លួនជានារីដ៏ស្រស់ ស្អាតម្នាក់ហើយល្បួងប្រុសៗ ឲ្យទៅសណ្ឋាគារជាមួយខ្លួន ដោយសន្យាថា នឹងប្រព្រឹត្តសិចជាមួយពួកគេ ទីបំផុតបុរសៗ ទាំងនោះត្រូវបានជនសង្ស័យប្លន់យកប្រាក់ និងទ្រព្យសម្បត្តិមានតម្លៃផ្សេងៗអស់ជាច្រើន ។

ប៉ូលិសបាននិយាយថា ជនសង្ស័យមានអាយុ៤៨ឆ្នាំឈ្មោះ Tang គេបានសារភាពថា ខ្លួនបានតុបតែងមុខមាត់ និង ពាក់សក់ឲ្យមើលទៅ ដូចជាស្រីស្អាតអញ្ចឹង ហើយក៏ចាប់ផ្តើមទាក់ទងជាមួយបុរសៗជាច្រើននាក់ តាម Online តាម រយៈការផ្ញើរូបថតក្នុងរូបភាព ជាស្រីដែលមានរូបរាងសិចស៊ីឲ្យពួកគេមើលទើបមានការណាត់ជួបគ្នាជាក្រោយ សម្រាប់បុរសណាដែលមានការចាប់អារម្មណ៍មកលើខ្លួន ។

ជាទូទៅនាង Tang បានណាត់ជួបប្រុសៗនៅក្នុងសណ្ឋាគារមួយស្ថិតនៅតំបន់ Chengdu ហើយពេលចូលដល់បន្ទប់ ស្នាក់នៅ ហើយគេក៏បានដាក់ថ្នាំចូលភេសជ្ជៈឲ្យដៃគូផឹកទៀតផង ជាហេតុធ្វើឲ្យបុរសៗទាំងនោះដេកស្តូកស្តឹងដោយ អាការៈសន្លប់ទើបគេលួចយកប្រាក់ និងវត្ថុមានតម្លៃផ្សេងទៀតរួចទើបគេចបាត់ ។

យ៉ាងហោចណាស់ ក៏មានបុរសរងគ្រោះ៦នាក់មកហើយដែលត្រូវនាង Tang ប្លន់យកទ្រព្យសម្បត្តិ ក្នុងនោះមានបុរស រងគ្រោះម្នាក់ឈ្មោះ Zhang Jun អាយុ២២ឆ្នាំ បានចេញមុខបកស្រាយថា ខ្លួនត្រូវបានជនសង្ស័យដែលបន្លំខ្លួនជាស្រី នេះណាត់ជួបឲ្យទៅសណ្ឋាគារលុះដឹងខ្លួនឡើងគេក៏បាត់លុយ និងទូរសព្ទអស់រលីងទើបគាត់រាយការណ៍រឿងនេះទៅ ប៉ូលិស ។

ប៉ូលិសក៏ធ្វើជាទាក់ទងនារីក្លែងក្លាយនេះតាមការណាត់ជួបដដែលឲ្យមកកាន់សណ្ឋាគារ ទើបឈានដល់ការចាប់ខ្លួន គេតែម្តង ដោយពីដំបូងប៉ូលិសក៏មិនដឹងថា គេជាប្រុសដែររហូតដល់នាង Tang ដោះសក់ក្លែងក្លាយចេញ ។ ពេលនេះ Tang ត្រូវសមត្ថកិច្ចចាប់បញ្ជូនខ្លួនទៅឃុំឃាំងរង់ចាំតុលាការកាត់ទោសដោយចោទពីបទបោកប្រាស់ និងប្លន់ទ្រព្យសម្បត្តិ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Hot news Argentina Unbelievable new Breaking news