ព័ត៌មានអន្តរជាតិ ៖ ដុំភ្លើងឆេះ មួយពព្រិចភ្នែក មានថេរៈវេលា ត្រឹមតែប៉ុន្មានវិនាទីនោះ ត្រូវបាន គេមានជំនឿជាក់អោយដឹងថា ជាអាច៌ផ្កាយ ដែលបានធ្លាក់ចុះ ដល់ទឹកដី ប្រទេសថៃ ខណៈឃ្លីប ជាច្រើន មានការចែករំលែក នៅតាមប្រព័ន្ធអ៊ីនធើណេត ។
ហេតុការណ៍ អាច៍ផ្កាយ ធ្លាក់មកដល់ទៅដីប្រទេសថៃ លើកនេះ បានកើតឡើងនៅវេលា ម៉ោង ៨ និង ៤៥ នាទីព្រឹក ម៉ោងក្នុងស្រុក ប្រទេសថៃ ។ ដោយឡែក មានការលើកឡើងអោយ ដឹងថា វត្ត មាននៃការធ្លាក់ចុះ មកដល់ទឹកដីប្រទេសថៃ ដុំអាច៍ផ្កាយមួយនេះ មានសភាពធម្មតា ពោល មិន បង្កជាហានិភ័យ ឬសម្លេងផ្ទុះខ្លាំង នៅពេលប៉ះទង្គិចដីនោះទេ គ្រាន់តែថា បង្ហាញវត្តមាន អោយ អ្នកចម្ងាយបានឃើញដូចគ្នាដែរ ពៅល អ្នកស្រុក Sisawat ពីខេត្ត Kanchanaburi ដែលមានរយៈចម្ងាយប្រមាណ ២០០ គ.ម ពីក្រុង បាងកក នោះ ក៏បានមើលឃើញដូចគ្នាដែរ ។ ខណៈ មាន សេចក្តីរាយការណ៍ ថាមានករណីធ្លាក់ និងលាន់សម្លេង ងំដូចផ្គរលាន់ក្រុមការងារត្រូវបានបញ្ជូន ទៅកាន់គោលដៅ ដែលមានការសន្មត់ថា ធ្លាក់ អាច៍ផ្កាយ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ