CamNews

ព័ត៌មានអន្តរជាតិ 

សាហាវហួស ល្បីគ្រប់ទំព័រមុខ ៖ ផ្ទុះអាវុធ ក្នុងគ្រួសារ សម្លាប់មនុស្ស ៨ នាក់ ជីតា កូន និងចៅតូចៗ

ព័ត៌មានអន្តរជាតិ ៖ ជីតាមួយរូប បានបាញ់សម្លាប់កូនស្រីរបស់ខ្លួន មួយរូប និង  បាន បាញ់សម្លាប់ចៅ របស់ខ្លួន ៦ នាក់ ផ្សេងទៀត មុននឹងធ្វើការបាញ់សម្លាប់ខ្លួនឯង នៅឯផ្ទះរបស់  ពួកគេ មានទីតាំងស្ថិត នៅក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក នេះបើតាមការគូសបញ្ជាក់អោយដឹង ពីមន្រ្តី  ប៉ូលីសប្រចាំតំបន់ ។

ប្រភពសារព័ត៌មានពីប៊ីប៊ីស៊ី ដកស្រង់ សម្តីមន្រ្តីប៉ូលីស ប្រចាំតំបន់កើត ហេតុ  លោក  Robert Schultz អោយដឹងថា ចៅតូចៗទាំង ៦ នាក់នោះ ពួកគេមានអាយុចន្លោះពី ៣ ខែ ទៅ ១០ ឆ្នាំ  ។ យ៉ាងណាមិញ ប៉ូលីស បានកំណត់អត្តសញ្ញាណ ជនដៃដល់ ជាជីតាក្មេង   តូចៗ ទាំងនោះ  គាត់មានឈ្មោះថា លោក Don Charles Spirit មានវ័យ ៥១ ឆ្នាំ ។

ប៉ូលីស អះអាងអោយដឹងថា ពួកគេបានទទួលទូរស័ព្ទ ពីជនដៃដល់ ខណៈបានប្រកាស ថាបានធ្វើការ គម្រាមគំហែងដល់ សមាជិកក្រុមគ្រួសាររបស់គាត់ មុននឹងធ្វើអត្តឃាត សម្លាប់ខ្លួនឯង ។ ជាការពិត ខ្ញុំ ពុំដែលធ្លាប់បានឃើញសោកនាដកម្ម ដ៏គួរអោយរន្ធត់បែបនេះ កើតឡើងនោះទេ លោក  Schultz គូស បញ្ជាក់អោយដឹង ។

ជាការពិត សហគមន៍ដ៏តូចមួយនេះ ពិតជាត្រូវបានធ្វើអោយតក់ស្លុត  ជា មួយនឹង សោកនាដកម្មលើក នេះ ខណៈពួកយើង គឺជាសង្គមគ្រួសារតែមួយ រស់នៅ រដ្ឋ   និង  សហគមន៍ដ៏តូចមួយនេះ ។ ពួកយើង ក៏កំពុងតែស្នើសុំ ការអធិដ្ឋាន បន់ស្រន់ សុំសេចក្តីសុខ ដល់   ក្រុម គ្រួសារខាងលើ អោយបានទៅកាន់ សុគតិភព និង សុខសុវត្ថិភាព ដល់សហគមន៍តូចមួយ មួយនេះ ដែលជាគ្រួសារ នឹងគ្នា ៕


ប្រែសម្រួល ៖​ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news USA United States Pentagon Florida