(ជប៉ុន) ៖ស្ត្រីអាយុ ៤៧ឆ្នាំម្នាក់ រស់នៅប្រទេសជប៉ុន បានបង្កគ្រោះអគ្គីភ័យយ៉ាងសន្ធោសន្ធៅ បន្ទាប់ពីនាង ចូលទៅក្នុងអាគារស្នាក់នៅមួយ ហើយយកសាំងទៅចាក់ដុតអាគារនោះ បណ្តាលឲ្យរងការឆាបឆេះជាខ្លាំង។
ហេតុការណ៍នេះកើតឡើង នៅតំបន់ Nerima ប៉ូលីសនិយាយថា ស្ត្រីបង្កហេតុឈ្មោះ Michie Yasoda ត្រូវចាប់ខ្លួន ដោយរងការចោទប្រកាន់ ថាចូលទៅដុតម៉ាស៊ីនបោកគក់ នៅក្នុងអាគារជាន់ទី១ ធ្វើឲ្យអណ្តាតភ្លើងរាលដាល ឆេះដល់ទៅ៥កន្លែងក្នុងអាគារនោះ ។ បន្ទាប់ពីស៊ើបអង្កេតនិងសួរចម្លើយ Yasoda សារភាពថា នាងធ្វើបែបនេះ ព្រោះតែចង់រំសាយអារម្មណ៍ ស្ត្រេសរបស់ខ្លួន ពិតជាមិនគួរឲ្យចង់ជឿឡើយ។
ទោះបីយ៉ាងណាប៉ូលីស និយាយថា មានតែទ្រព្យសម្បត្តិប៉ុណ្ណោះ ដែលរងការ ខាតបង់ ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ ដោយសារតែអណ្តាតភ្លើងឆាបឆេះ ក្នុងអាគារនោះទេ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី