នារីដែលមានជំងឺចម្លែកធំធាត់មិនចេះចប់នោះបានស្លាប់ហើយកាលពីពេលថ្មីៗនេះក្នុងអាយុ
៣៤ ឆ្នាំ។ Tanya Angus អ្នករស់នៅទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិកដែលមាន
ឈ្មោះក្រៅហៅថា big girls do not stop បានស្លាប់បាត់បង់ជីវិតហើយកាលពីថ្ងៃទី ១៤ មករា
កន្លងមកនេះ។
Tanya មានជំងឺដែលបណ្ដាលឱ្យនាងក្លាយពីមនុស្សស្រីស្រស់ស្អាតម្នាក់មកជាយក្សដែលនាង
លូតលាស់ទាំងកំពស់ និងទម្ងន់មិនចេះចប់មិនចេះហើយរហូតដល់ថ្ងៃស្លាប់នាងមានកំពស់ ២.១
ម៉ែត្រ និងទម្ងន់ ១៨២ គីឡូក្រាម។
បើតាមដឹងនាង Tanya មានជំងឺ Acromeglia តាំងពី ១៣ ឆ្នាំមុនមកម្ល៉េះ ដែលបណ្ដាលឱ្យនាង
ក្លាយជាបែបនេះ។ មុនពេលដែលនាងមានជំងឺនេះនាងមានកំពស់ ១.៧៨ ម៉ែត្រ និងទម្ងន់ជាង
៥៧ គីឡូក្រាម ក្នុងរយៈពេលជាង ១៣ ឆ្នាំនាងបានក្លាយជាយក្សដែលមនុស្សគ្រប់គ្នាមានអា
រម្មណ៍សោកស្ដាយចំពោះនាង ហើយនៅម៉ោង ១២ និង ២០ នាទីថ្ងៃទី ១៤ ខែមករា នាងបាន
ស្លាប់បាត់បង់ជីវិតបន្សល់ទុកនូវឈ្មោះជានារីដែលមានប្រវត្តិជូចត់មួយរូប៕
ដោយ៖ ផានិត
ប្រភពពី៖ K14