CamNews

វិបត្តិនៅស៊ីរី៖ លោក Ban Ki-moon ស្នើអោយមានបទឈប់បាញ់

អគ្គលេខាធិការអង្កការសហប្រជាជាតិ លោក Ban Ki-moon បានមានប្រតិកម្មទៅនឹង
រដ្ឋា
ភិបាលប្រទេសស៊ីរី ដែលបានប្រើឧទ្ធម្ភាគចក្រក្នុងការវាយប្រហារ ក៏ដូចជាបានរិះគន់
ទៅនឹង
អំពើហិង្សាដែលបានកើនឡើងនាពេលថ្មីៗនេះ ។

បើយោងតាមសេចក្តីថ្លែងការណ៍បានអោយដឹងថា៖​ អង្កការសហប្រជាជាតិ បន្តសង្កេតទៅ
និងវិបត្តិប្រទេសស៊ីរី ដែលតាមរបាយការណ៍បានអោយដឹងថា ការប៉ះទង្គិចរវាងរដ្ខាភិបាល
ជាមួយនិងក្រុមបាតុករប្រឆាំងមានការកើនឡើង។

រដ្ឋាភិបាលបើកការប្រយុទ្ធទ្រង់ទ្រាយធំដោយបានប្រើអាវុធធន់ធ្ងន់ ក៏ដូចជាការបាញ់រះពី
ឧទ្ធម្ភាគចក្រ ទៅលើ Talbiseh និង Rastan ជាលទ្ធផលបានធ្វើអោយជនស៊ីវិលបានស្លាប់ ក៏
ដូចជារងរបួសធ្ងន់។ លោកអគ្គលេខាធិការអង្កការសហប្រជាជាតិបានសង្កត់ធ្ងន់ ទៅលើវត្ត
មានរបស់អង្កការនេះ ចំពោះវិបត្តិប្រទេសស៊ីរី ត្រូវតែមានធ្វើអន្តរាគមន៍ក្នុងការស្តារទំនាក់ទំនង
ជាមួយនឹងរដ្ឋាភិបាលស៊ីរី។

នៅក្នុងបរិបទនេះ UN ក៏មានផែនការក្នុងការស៊ីបអង្កេត និងមានការសម្របសម្រួលទៅលើ
កងកំលាំងរដ្ឋាភិបាលដែលបានវាយប្រហារទៅលើជនស្លូតត្រង់នៅតាមតំបន់ផ្សេងៗ។ លោក
បានធ្វើការស្តីបន្ទោស ទៅនឹងអំពើហិង្សាលើកនេះ ដែលបានវាយប្រហារទៅលើជនស្លួតត្រង់
ដែលវាអាចនឹងកើតមានឡើងនូវវិបត្តិមនុស្សជាតិ។ លោកបានស្នើសុំភាគីទាំងសងខាង អោយ
មានបទឈប់បាញ់ អាចនឹងដោះស្រាយវិបត្តិដ៏ធ្ងន់ធ្ងរនេះ ដែលត្រូវបានអោយឈ្មោះថា "គំរោង
ទី៦" បើមិនដូច្នេះទេ នឹងប្រឈមមុខចំពោះមុខច្បាប់អន្តរជាតិ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ guardian


Tags: international news syria war fight