CamNews

ព័ត៌មានអន្តរជាតិ 

Foxconn ដែលស៊ីឈ្នួល Apple ផលិត iPhone នោះ កំពុងរង្គោះរង្គើហើយ ព្រោះវត្តមាន មនុស្សយន្ត

ព័ត៌មានអន្តរជាតិ ៖ ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចដ៏ធំបំផុតរបស់ប្រទេសចិនមួយកំពុងតែ ពន្លឿនការងារទទួលយកសង្វាក់ផលិតកម្ម ដើរដោយមនុស្សយន្ត ខណៈពេលដែល តម្លៃពលកម្ម ការងារបានកើនឡើង តួយ៉ាង​ សេចក្តីរាយការណ៍ ពីសារព័ត៌មាន South China Morning Post ចុះ ផ្សាយឲ្យដឹងថា ៖ ក្រុមហ៊ុនតៃវ៉ាន់ ប្រមាណ ៣៥ ក្រុមហ៊ុន ក្នុងនោះ រួមមាន ក្រុមហ៊ុន Foxconn ដែល​ជា​ក្រុមហ៊ុន​​ផលិត​គ្រឿង​អេឡិចត្រូនិក​ដ៏​ធំ​របស់​តៃវ៉ាន់ ដែលទទួលបន្ទុកក្នុងការផលិត គ្រឿងតម្លើង iPhone របស់ក្រុមហ៊ុន Apple នោះ ឆ្នាំកន្លងទៅនេះ បានចំណាយកញ្ចប់ថវិការ សរុបដល់ទៅ ៤លានយ័ន ទៅលើសង្វាក់ផលិតកម្ម គ្រឿងយន្ត នេះបើយោងតាម នាយកដ្ឋាន សាធារណៈរបស់រដ្ឋាភិបាល Kunshan ។ ប្រធាននាយកដ្ឋាន Xu Yulian គូសបញ្ជាក់ឲ្យដឹងថា រោងចក្រ Foxconn បានកាត់បន្ថយកម្លាំងពលកម្ម ពី ១១០,០០០ នាក់ មកនៅត្រឹមតែ ៥០,០០០ នាក់ តែប៉ុណ្ណោះ ដែលការងារទាំងអស់ ត្រូវជំនួសដោយមនុស្សយន្ត (គ្រឿងយន្ត) ខណៈចលករ ដ៏មានប្រសិទ្ធភាពមួយនេះ នាំមកនូវភាពជោគជ័យនៃការចំណាយថ្លៃ ទៅលើកម្លាំងពលកម្ម ។ ក្រុមហ៊ុនជាច្រើនផ្សេងទៀត កំពុងតែងាករេទៅរកបរិបទស្រដៀងគ្នានេះ។ បើយោងតាមការវាស់ ស្ទង់មតិពីរដ្ឋាភិបាល ឲ្យដឹងថា មានក្រុមហ៊ុនច្រើនដល់ទៅ ៦០០ ក្រុមហ៊ុន នៅ Kunshan កំពុងតែ​មានគម្រោងផែនការស្រដៀងគ្នានេះ ។ 


សេចក្តីរាយការណ៍ បញ្ជាក់ឲ្យដឹងថា តួរលេខកញ្ចប់ថវិការដល់ទៅ ៦១០លានដុល្លារសហរដ្ឋអា មេរិក ត្រូវបានធ្វើការវិនិយោគ ទៅលើការផលិតរ៉ូប៉ូតឆ្លាតវៃ AI ។ វត្តមានសង្វាក់ផលិតកម្ម ប្រតិ​បត្តិដោយមនុស្សយន្ត នៅរោងចក្រ Foxconn ក៏ដូចជា នៅរោងចក្រដទៃទៀត គឺជាកំដៅ ការងារ មួយដែលនាំមកនូវ អត្រាបាត់បង់ភាពគ្មានការងារធ្វើ ដែលជាការចាប់ផ្តើម នៅភាគខាងកើត​ ប្រទេសចិន ក្រៅទីក្រុង សៀងហៃ ខណៈបន្តបន្ទាប់ទៀត កំដៅការងារ មួយនេះ ទំនងជាកើត ឡើងនៅទីក្រុង Shenzhen ។ របាយការណ៍ បញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុន Foxconn ដែល​ជា​ក្រុមហ៊ុន​​ផលិត​គ្រឿង​អេឡិចត្រូនិក​ដ៏​ធំ​របស់​ តៃវ៉ាន់ ដែលទទួលបន្ទុក ស៊ីឈ្នួលដំឡើងទូរសព្ទiPhone ឱ្យក្រុមហ៊ុន Apple នោះ ជួលបុគ្គលិកប្រមាណ ១,៤លាននាក់ ទូទាំងប្រទេសចិន អំឡុងឆ្នាំ ២០១៥ ៕




ប្រែសម្រួល ៖ កុសល

ប្រភព ៖ techinasia


Tags: Int news Hot news Turkey ISIS Foxconn