CamNews

ព័ត៌មានអន្តរជាតិ 

តារា​ស្រី​ប្រុស​សញ្ជាតិ​ហ្វីលី​ពីន រួម​រ័ក្ស​គ្នា​បង្ហោះ​តាម YouTube រក​ឃើញ​អត្ត​សញ្ញាណ​ហើយ

ប្រភពពព័ត៌មានសិល្បៈបរទេសនានា ដែលបានផ្សាយកាលពីពេលថ្មីៗនេះអំពី តារាស្រីប្រុស
សញ្ជាតិ ហ្វីលីពីន រួមរ័ក្សគ្នាបង្ហោះតាម YouTube នោះ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៣
នេះ បានរកឃើញអត្តសញ្ញាណ ហើយ។

សូមរំលឹកថា តារាស្រីប្រុសសញ្ជាតិ ហ្វីលីពីនមួយគូ ដែលបានបបួលគ្នាចូលសណ្ឋាគារ រួមរ័ក្ស
បង្ហោះតាម YouTube ស្តែងឱ្យឃើញសភាពស្រើបស្រាល យ៉ាងងងើល ដែលបច្ចុប្បន្នត្រូវបាន
គេស្គាល់ថា ជា Ramgen និង Janelle ជាតារាកំពុងពេញនិយមបំផុត ក្នុងសង្គមសិល្បៈសម្តែង
ភាពយន្ត បែបយុវវ័យរបស់ហ្វីលីពីន។

Janelle និង Manahan មិនត្រឹមប្រឈមទៅនឹងរឿងអាស្រូវផ្លូវភេទ អាសោចកេរ្តិ៍ប៉ុណ្ណោះទេ លើស
ពីនេះពួកគេត្រូវប្រឈមទៅនឹង គំនៀបក្រមសីលធម៌សង្គម ដែលក្នុងនាមជាតារាផ្សព្វផ្សាយអំពី
វប្បធម៌ បែរជាបង្កើតរឿងអាស្រូវ ដ៏អាម៉ាស់បំផុត សម្រាប់ប្រជាជាតិរបស់ខ្លួនទៅវិញ។

ជាក់ស្តែងតុលាការបានកាត់ទោស ក្នុងកម្រិតជាអនិតិជន តម្រូវឱ្យអ្នកទាំងពីរសងទោសចំពោះមុខ
ច្បាប់ ដោយការប្រព្រឹត្តិខ្លួនឱ្យល្អឡើងវិញ នៅក្នុងមន្ទីរកែប្រែទោស រយៈពេល១ឆ្នាំជាកំហិត៕

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: phillipine stars entertainment