ព័ត៌មានអន្តរជាតិ ៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់អាកាសចរណ៍កូវ៉ែត បានធ្វើការចុះចត ជាបន្ទាន់កាលពីយប់ ថ្ងៃ ចន្ទម្សិលមិញនេះ នៅអាកាសយាន្តដ្ឋាន ទីក្រុងព្រុចសែល ប្រទេស ប៊ែល ហ្ស៊ិក នេះបើតាម អ្នកនាំពាក្យ ព្រលានយន្តហោះ នាង ហ្លរ៉ែនស៍ ម៉ាលស៍ ប្រាប់ទីភ្នាក់ ងាព័ត៌មាន ស៊ិនហួ កាលពីព្រឹកថ្ងៃអង្គារ ទី២៩ ខែកក្កដា។
បើតាមសម្តីពីអ្នកនាង ម៉ាលស៍ យន្តហោះខាងលើនេះ បានហុយផ្សែងចេញពីផ្នែកកន្ទុយ ដែលជា ហេតុនាំឲ្យពីឡុត បង្ខំចិត្តចុះចតជាបន្ទាន់ ។ បើតាមការអះអាង ពីអ្នកជំនាញវិញ ផ្សែងនោះ ទំនង ជាហុយចេញពីកន្លែង ស្តុកទំនិញរបស់យន្តហោះ ហើយ ពីឡុតត្រូវបង្ខំចិត្ត ចុះចតដើម្បីសុវត្ថិភាព របស់អ្នកដំណើរទាំងអស់។
គួរបញ្ជាក់ថាយន្តហោះខាងលើនេះជាប្រភេទ Airbus 300 ដឹកអ្នកដំណើរ ២០០នាក់ពី ប្រទេសកូវ៉ែត ទៅកាន់ទីក្រុងឡុងដ៏ចក្រភពអង់គ្លេស ហើយក្រោយពីជួបហេតុការណ៍ បន្ទាន់នោះ ក៏ត្រូវបង្ខំចុះចត នៅ ព្រលានយន្តហោះ ប៊ែលហ្ស៊ិក។ ចំពោះអ្នកដំណើរទាំងអស់ បានទៅដល់ដោយ សុវត្ថិភាព៕
- អាន ៖ ញាក់សាច់ ៖ យន្តហោះ ឆាបឆេះ វិនាទី នៅពេលចុះចត តើជីវិត អ្នកដំណើរ រាប់រយនាក់ នឹងទៅជាយ៉ាងណា ?
ប្រភព ៖ ដើមអម្ពិល ស៊ិនហួរ និងឆៃណាដេលី