ព័ត៌មានអន្តរជាតិ ៖ ក្រុមខ្មាន់កាំភ្លើង ក៏ដូចជាក្រុមបំផ្ទុះគ្រាប់អត្តឃាត វាយប្រហារ ភាគកណ្តាល ទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី វេលារសៀល ថ្ងៃព្រហស្បត្តិ៍ ម្សិល មិញ នេះ ទីបំផុត ក្រុមរដ្ឋអ៊ី ស្លាមជ្រុលនិយម ISIS បានចេញមុខថាខ្លួនជាអ្នកនៅពីក្រោយការវាយ ប្រហារ លើកនេះហើយ។ ប្រភពពីសារព័ត៌មាន រ៉យទ័រ ឲ្យដឹងថា នេះគឺជាការវាយប្រហារ លើក ដំបូង ហើយ ពី ISIS នៅលើ ទឹកដីប្រទេសឥណ្ឌូនេស៊ី ។
សេចក្តីរាយការណ៍ បញ្ជាក់ឲ្យដឹងថា ហោចណាស់ មនុស្ស ៧បានស្លាប់ បាត់បង់ជីវិត ក្រោយមាន ការវាយប្រហារភារវកម្ម បំផ្ទុះគ្រាប់បែកច្រើនគ្រាប់ និងបាញ់ប្រហារគ្រាប់ពិត ក្នុងនោះក្នុងចំនោម ជនរងគ្រោះ ៧នាក់ដែលបានស្លាប់បាត់បង់ជីវិត ៥ នាក់ គឺជាក្រុមឧក្រិដ្ឋជនភារវកម្ម ។ រយៈពេល ៣ម៉ោងទើបក្រុមមន្រ្តីពាក់ព័ន្ធសម្រេចលើកការបង្រាបការវាយប្រហារភារវកម្មកណ្តាលក្រុងលើក នេះ ដែលបានកើតឡើងនៅជិតនឹង ហាង កាហ្វេ Starbucks ក៏ដូចជា នៅជិតនឹងផ្សារទំនើបមួយ កន្លែងឈ្មោះ Sarinah ។
ជនរងគ្រោះ ស៊ីវិល ២នាក់ ស្លាប់ ក្នុង ចំណោម ៧ នាក់ គឺ ជាជនជាតិ ឥណ្ឌូនេស៊ី និង កាណាដា ខណៈ ច្រើនជាង ២០នាក់ផ្សេងទៀត រងរបួស ធ្ងន់ និងស្រាល ។
ប្រែសម្រួល ៖ កុសល
ប្រភព ៖ រ៉យទ័រ