កាលពីសប្ដាហ៍មុននេះ ទីភ្នាក់ងារអាវកាសអាមេរិក ណាសា បានអោយដឹងថា មានភពតូចៗ
ចំនួន ៤.៧០០ និងយ៉ាងហោចក៏មានដុំថ្មអាវកាស ១.៥០០ដុំ ដែលមានអង្កត់ផ្ចិតតូចបំផុតគឺ ២០០ម កំពុងគំរាមដល់សុវត្ថិភាពផែនដី។
ផ្លូវគោចររបស់បណ្ដាភព និងអាចម៍ផ្កាយទាំងនេះ ជួនកាលបានធ្វើអោយវាចូលមកជិត និងអាច
បង្កគ្រោះថ្នាក់ដល់ផែនដី។ រហូតមកទល់នឹងពេលនេះ អ្នកវិទ្យាសាស្ដ្រទើបរកឃើញប្រមាណ
ជា ៣០% នៃភពតូចៗទាំងនេះ។
អាចម៍ផ្កាយដែលកំពុងគំរាមដល់សុវត្ថិភាពផែនដី នោះគឺបណ្ដាដុំថ្មអាវកាសដែលអាចចូលមក
ជិតផែនដីក្នុងចម្ងាយ ៨លានគីឡូម៉ែត្រ។ ទំហំរបស់ពួកវាអាចកំទេចតំបន់មួយ ឬផែនដីទាំង
មូល ប្រសិនប៉ះទង្គិចជាមួយផែនដី។
ក្រុមអ្នកវិទ្យាសាស្ដ្រថ្លែងថា ដុំថ្មអាវកាសដែលហោះហើរទៅតាមគន្លងគោចរផ្ដេកទាបក៏ហាក់
ដូចជាតូចជាង និងមានពន្លឺច្រើនជាង ធៀបនឹងភពនានានៅក្បែរផែនដី និងអាចប៉ះទង្គិចជាមួយ
ផែនដី៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ KH