CamNews

ប្លែកៗ 

មហាសេដ្ឋី​ប្រេង​តិច​សាស ផ្ដល់ប្រាក់ ១០​ម៉ឺន​ដុល្លារ ដល់​បុគ្គលិក​គ្រប់រូបជា​កាដូ​ថ្ងៃបុណ្យ Christmas

(​អាមេរិក​)៖ មហាសេដ្ឋី ​ប្រេង​លំដាប់​ពិភពលោក លោក Jeffery Hildebrand បាន​បង្កើត​នូវ​ភាព​ភ្ញាក់ផ្អើល​មួយ​ដល់​បុគ្គលិក​នា​ឱកាស​បុណ្យ Christmas ដោយ​ផ្ដល់​ប្រាក់ ១០​ម៉ឺន​ដុល្លារ​អាមេរិក ដល់​បុគ្គលិកៗ​។​

​ លោក Hildebrand បាន​និយាយថា វា​ជា​កាដូ​ពិសេស​សម្រាប់​ឆ្នាំ​នេះ ព្រោះ​ក្រុមហ៊ុន​ទទួលបាន​ប្រាក់ចំណូល​ខ្ពស់ ហើយ​បើ​គ្មាន​បុគ្គលិក​ទេ ប្រាប់​ចំណូល​ទាំងនោះ​ក៏​គ្មាន​ដែរ ដូច្នេះហើយ​ទើប​លោក​សម្រេចចិត្ត​ផ្ដល់​ប្រាក់រង្វាន់ ១០​ម៉ឺន​ដុល្លារ​អាមេរិក​សម្រាប់​បុគ្គលិក​ម្នាក់ ដែល​ក្នុងនោះ​មាន​បុគ្គលិក​១.៤០០​នាក់ ត្រូវបាន​ប្រាក់រង្វាន់​នេះ​។​

​ កាលពី​៥​ឆ្នាំមុន លោក Hildebrand ក៏បាន​ផ្ដល់​ការភ្ញាក់ផ្អើល​ម្ដង​ដែរ​ដល់​បុគ្គលិក ដោយ​ម្នាក់ៗ​ទទួលបាន ៣៥.០០០​ដុល្លារ​អាមេរិក​។ ទស្សនាវដ្ដី Forbes បាន​ចុះផ្សាយ​ថា លោក Hildebrand គឺជា​មហាសេដ្ឋី​មួយរូប​នៅក្នុង​រដ្ឋ​តិច​សាស ប៉ុន្តែ​សម្រាប់​ទ្រព្យសម្បតិ្ត​របស់​លោក​នោះ មិន​ត្រូវបាន​គេ​ព្យាករណ៍​ឡើយ​។​

​ បុគ្គលិក​ក្រុមហ៊ុន Hilcorp Energy បាន​សម្ដែង​នូវ​អារម្មណ៍​សប្បាយរីករាយ​យ៉ាងខ្លាំង ព្រោះ​វា​ជា​លើក​ទឹកដី​ដ៏​ប្រសើរ​មួយ​សម្រាប់​ឱកាស​បុណ្យ​ណូអែល​៕​

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី

 


Tags: Hot news Argentina Unbelievable new Breaking news