CamNews

ព័ត៌មានអន្តរជាតិ 

បែកធ្លាយ វីដេអូ បាញ់សាហាវ ពេលធ្វើរដ្ឋប្រហារ យោធា នៅទួរគី (Video 18+)

ព័ត៌មានអន្តរជាតិ ៖ វីដេអូឃ្លីប ដ៏គួរឲ្យតក់ស្លុត និងរន្ធត់បំផុតពាក់ព័ន្ធនឹងការធ្វើរដ្ឋប្រហារយោធា ប្រទេសទួរគី បរាជ័យនោះ ត្រូវបានបែកធ្លាយ នៅលើប្រព័ន្ធអនឡាញ ។ ជាការពិត ដែលមិនអាច ប្រកែកបាន ប្រព័ន្ធកាម៉េរ៉ាសុវត្ថិភាពជាច្រើនបានចាប់និងផ្តិតយករូបភាពទាំងស្រុង ស្តីពីការ បាញ់ ប្រហារដាក់គ្នា រវាងកងកម្លាំងយោធាបះបោរ និងកងកម្លាំងយោធា គាំទ្ររដ្ឋាភិបាល ដែលមាន លោក Recep Tayyip Erdogan ជាប្រធានាធិបតី ប្រទេស ទួរគី ។ 


ពាក់ព័ន្ធនឹងការធ្វើរដ្ឋប្រហារយោធា ប្រទេសទួរគី ជាប្រវត្តិសាស្រ្តលើកនេះ គឺបានសម្លាប់មនុស្ស ច្រើនជាង ២៩០នាក់ ខណៈ ច្រើនជាង ១៤០០នាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាល។ សំណង់អា គារសំខាន់ប្រទេសទួរគី រួមមានដូចជា វិមានប្រធានាធិបតី និង សំណង់ភ្នាក់ងារស៊ើបអង្កេត នៅ ទីក្រុង Ankara នោះ រងនូវការវាយប្រហារ ខណៈសរសៃឈាម ស្ពាន ថ្នល់ ដ៏សំខាន់មួយចំនួន នោះត្រូវបានកាន់កាប់​។ វិនាទីមួយនោះ ពិតជារន្ធត់ហួស នៅពេលដែល ឧទ្ធម្ភាគចក្រ យោធា បះបោរ​បើកការវាយប្រហារបាញ់រះទៅលើសំណង់អាគាររដ្ឋាភិបាល ខណៈសមាជិក គាំទ្រ រដ្ឋា ភិបាលបាញ់តដៃ យ៉ាងរន្ធត់ ។ ដោយឡែក ងាកក្រឡេកទៅមើល វិមានប្រធានាធិបតីឯណោះ វិញ កាម៉េរ៉ាសុវត្ថិភាពចាប់រូបភាពបាន ស្តីពីការបំផ្ទុះយ៉ាងសាហាវបំផុត​។ 

ពាក់ព័ន្ធនឹងការវាយប្រហារ រដ្ឋប្រហារ ប្រទេសទួរគី ជាប្រវត្តិសាស្រ្តលើកនេះ គ្រប់បុគ្គលពាក់ព័ន្ធ មកពីគ្រប់ស្ថាប័ន ជាង ៥០,០០០នាក់ ត្រូវបានចាប់ឃាត់ខ្លួន ផ្តន្ទាទោស ក៏ដូចជា បញ្ឈប់ពីមុខ តំណែង៕

 

 

 

 

 

 

 ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ 

 


Tags: Turkey int news Hot news