ថ្មីៗនេះ ក្រុមសិក្សាស្រាវជ្រាវមួយ មកពីសកលវិទ្យាល័យ UC Davis អាមេរិក បានប្រកាសនៅ
លើទស្សនាវដ្ដី PLoS Pathogens ថាមេរោគ HIV អាចត្រូវបានកំចាត់ទាំងស្រុងក្នុងរាងកាយ
មនុស្ស ដោយប្រើប្រាស់ថ្នាំប្រឆាំងមហារីក។
វិធីសាស្ដ្រព្យាបាលជម្ងឺ HIV ដែលមានប្រសិទ្ធភាពបំផុតនាបច្ចុប្បន្ន នោះគឺ ការព្យាបាលតាម
បែប retrovirus (ART)ប៉ុន្តែវិធីនេះ អាចកំចាត់តែមេរោគ HIV ដែលនៅក្នុងសរសៃឈាម ហើយ វាមិនអាចប៉ះពាល់ដល់មេរោគដែលនៅលាក់ខ្លួនក្នុងរាងកាយ។
យុទ្ធសាស្ដ្រ "កំចាត់ទាំងពូជ" ដែលក្រុមអ្នកវិទ្យាសាស្ដ្រទើបតែរកឃើញនេះ ត្រូវបានគេចាត់
ទុកដូចជាគន្លឹះ ដើម្បីព្យាបាលជម្ងឺ HIV។ អ្នកវិទ្យាសាស្ដ្រនឹងប្រើថ្នាំដើម្បីដាស់បណ្ដាមេរោគ
HIV ដែលកំពុងលាក់ខ្លួនក្នុងរាងកាយ ហើយនៅពេលវាចូលមកក្នុងសរសៃឈាម នោះថ្នាំ
ប្រភេទផ្សេងនឹងសម្លាប់ពួកវា។
ប្រភេទថ្នាំដែលក្រុមអ្នកស្រាវជ្រាវនៃសកលវិទ្យាល័យវេជ្ជសាស្ដ្រ UC Davis ប្រើប្រាស់ នោះ
គឺ PEP005 ដែលជាសមាសធាតុសំខាន់ក្នុងការព្យាបាលជម្ងឺមហារីកស្បែក។ ពួកគេ បាន
ពិសោធប្រភេទថ្នាំនេះ នៅលើកោសិកាដែលគេចិញ្ចឹមក្នុងមន្ទីរពិសោធ និងនៅលើកោសិកា
មហារីកដែលបានពីអ្នកជម្ងឺ HIV ចំនួន ១៣នាក់។
លទ្ធផលបានបង្ហាញថា ថ្នាំ PEP005 "អាចដាស់បណ្ដាវីរូស HIV ដែលកំពុងលាក់ខ្លួនក្នុងរាង
កាយ" ហើយថ្នាំនេះ ត្រូវបានគេចាត់ទុកថាជាថ្នាំនាំមុខគេក្នុងការប្រឆាំងនឹងមេរោគ HIV នា
បច្ចុប្បន្ន។
វេជ្ជបណ្ឌិត Satya Dandekar ដែលជាអ្នកបានចូលរួមក្នុងក្រុមស្រាវជ្រាវនេះ ថ្លែងថា ៖ "យើង
ខ្ញុំសប្បាយរីករាយណាស់ នៅពេលរកឃើញថ្នាំដែលដាស់ និងសម្លាប់មេរោគ HIV ពិសេស
គឺថ្នាំនេះ ត្រូវបានទទួលស្គាល់ និងមានច្បាប់ដើម្បីប្រើប្រាស់នៅលើអ្នកជម្ងឺ"។
ក៏ប៉ុន្តែ មកដល់ពេលនេះ ប្រភេទថ្នាំនេះនៅមិនទាន់ត្រូវបានពិសោធនៅលើរាងកាយអ្នកជម្ងឺ
HIV នៅឡើយ។ ក្រុមអ្នកស្រាវជ្រាវសង្ឃឹមថាឆាប់ៗខាងមុខ ថ្នាំនេះនឹងត្រូវបានយកទៅធ្វើការ
ពិសោធក្នុងរយៈពេលយូរមិនខាន។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ iflscience