CamNews

ព័ត៌មានអន្តរជាតិ 

ព័ត៌​មាន​ថ្មីចុង​ក្រោយ៖ ក្រុម​សង្គ្រោះ​រក​ឃើញ បំណែក​យន្ត​​ហោះ​​អេហ្ស៊ីប​ហើយ ក្បែរ​កោះ​មួយ​របស់​.....

(ក្រិក)៖ ទីបំផុតឆ្មាំការពារដែនសមុទ្ររបស់ប្រទេសក្រិក បានរកឃើញបំណែករបស់អាកាសចរណ៍ អេហ្ស៊ីប EgyptAir flight MS804 នោះ​ហើយ នៅ​ក្បែរ​កោះ​មួយ​របស់​ខ្លួន ក្នុងដែនសមុទ្រ មេឌីទែរ៉ាណេ ដែលនាំឲ្យគ្រប់គ្នាសង្ឃឹមថា នឹងរកឃើញយន្តហោះ​ទាំង​មូល​ក្នុង​ពេល​ឆាប់ៗ។ នេះ​បើ​តាម​ការចេញផ្សាយ​ដោយ​បណ្តាញ​ព័ត៌មាន​ទាន់ហេតុការណ៍អន្តរជាតិ នាយប់ថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០១៦។

មុននេះបន្តិចរដ្ឋមន្ត្រីអាកាសចរណ៍ស៊ីវិលអេហ្ស៊ីប ដែលជាជនរងគ្រោះនៅក្នុងហេតុការណ៍ធ្លាក់ យន្តហោះរបស់អាកាសចរណ៍អេហ្ស៊ីប​បាន​ថ្លែង​ថា ការ​បាត់​ខ្លួន​ និង​ធ្លាក់​នេះ​ទំនង​ជា​ពាក់ព័ន្ធនឹងអំពើភេរវកម្ម ជាជាងមកពីបញ្ហាបច្ចេកទេស។

សម្រាប់ព័ត៌មានលម្អិត ស្តីពីប្រតិបត្តិការរុករកនឹងមានការចេញផ្សាយ នាពេលក្រោយទៀត៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Int news Hot news Turkey ISIS EgyptAir