ព័ត៌មានកំសាន្ត ៖ ចាប់តាំងពីការបង្ហាញខ្លួន គួរឲ្យភ្ញាក់ផ្អើលរបស់ Park Bom ក្នុងកម្មវិធី Mnet Asian Awards ២០១៥ កាលពីឆ្នាំមុន Park Bom បាននាំមកនូវពាក្យលេចឮជាច្រើន ទាក់ទិនទៅនឹងសម្រស់ផ្ទៃមុខរបស់នាង។
បើតាមការបង្ហាះ នៅលើគេហទំព័រ Pann បានគូសបញ្ជាក់ឲ្យដឹងពីការផ្លាស់ប្តូរ នៃផ្នែកសំខាន់ទាំងនេះ នៅសម្រស់ផ្ទៃមុខរបស់ Park Bom នៅថ្ងៃទី ៨ ខែមីនា។ វាជារូបថតលម្អិតនាពេលថ្មីៗនេះ ពី Park Bom ខណៈពេលដែលមានការរំពឹងទុកអំពី ភាពដែលធ្វើឲ្យប្រសើរឡើងវិញសាជាថ្មីម្តងទៀត នៃផ្ទៃមុខរបស់នាង។
រូបថតកាលពីពេលថ្មីៗនេះ ដែលសរបញ្ជាក់ពីភាពប្រសើរឡើងវិញ នៃបណ្តាផ្នែកមួយចំនួន សម្រស់ផ្ទៃ
មុខរបស់នាង ទន្ទឹមនឹងនោះ ក៏បានពាំនាំមកនូវជម្លោះពាក្យសម្តីពីក្រុមអ្នកគាំទ្រ មួយចំនួន ពីបែបបទ
នៃការផ្លាស់ប្តូរទម្រង់មុខរបស់នាងដោយធម្មជាតិ ដោយការវះកាត់ ដោយអ្នកខ្លះ ក៏បានព្រលយពាក្យ
ព្រមានពីគ្រោះថ្នាក់នៃការធ្វើការវះកាត់កែសម្ភស្ស។ ទន្ទឹមនឹងនេះដែរ Park Bom បានបង្ហាញខ្លួនជាលើក
ដំបូងហើយបន្ទាប់ពីជាង ១ឆ្នាំ នៅក្នុងពិធី ប្រគល់ពានរង្វាន់ នៅទីក្រុងហុងកុង កាលពីចុងឆ្នាំមុន។ គួរ
រំឮកថា ប្រធានបទក្តៅ មុខ Park Bom ធ្វើការវះកាត់កែសម្ភស្ស ពេលខ្លះ ពលរដ្ឋមួយចំនួនបានធ្វើការ រិះគន់មិនសំចៃមាត់ ឲ្យដឹងថា "កែមុខចង់ក្អួត" ថែមទៀតផង៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ koreaboo