(បាងកក)៖យ៉ាងហោចណាស់មនុស្សជិត ៦០នាក់ បានរងរបួស និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅព្រឹកថ្ងៃសៅរ៍នេះ បន្ទាប់ពីម៉ាស៊ីនទូកដឹកអ្នកដំណើរបានផ្ទុះឡើយចំពេញអ្នកដំណើរជាច្រើនកំពុង ជិះលើទូក នេះបើយោងតាមការចេញផ្សាយ របស់កាសែតបាងកកប៉ុស្ដិ៍ចេញផ្សាយនៅមុននេះបន្ដិច។
ប៉ូលិសជាន់ខ្ពស់បាងកក លោក Chaithanan Jirapiyaset បានថ្លែងឲ្យដឹងថា ហេតុការណ៍នោះ បានឡើងនៅម៉ោង ប្រមាណ ៦៖២០ព្រឹក នៅកំពង់ផែ Wat Thep Leela ក្នុងស្រុក Bang Kapi បណ្ដាលឲ្យមនុស្ស ៥៨នាក់រងរបួស។
ពាក់ព័ន្ធនឹងករណីផ្ទុះនេះ ត្រូវបានអាជ្ញាធរធ្វើការសន្និដ្ឋានជាដំបូងថា អាចបណ្ដាលមកពីការលេចធ្លាយប្រេង ប៉ុន្តែក្រុមមន្ត្រីជំនាញ កំពុងតែធ្វើការស៊ើបអង្កេត៕
ប្រភព ៖ បាងកកប៉ុស្តិ៍
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី