CamNews

តារា 

បែកធ្លាយ! រូបថត ១៣ សន្លឹករបស់ James Jirayu មានមុខដូចកូនភ្លោះជាមួយតារាល្បីប្រចាំប្រទេសកូរ៉េម្នាក់!

ព័ត៌មានកំសាន្ត ៖ មហាជនសឹងតែមានការយល់ច្រឡំ នឹងចែកមិនដាច់ថា ម្នាក់ណាគឺជាតារាល្បីប្រចាំប្រទេសកូរ៉េ ហើយម្នាក់ណាគឺជាតារាល្បីវ័យក្មេងប្រចាំប្រទេសថៃណាស់ ព្រោះអីអ្នកទាំង ២ មានមុខមាត់ដូចជាកូនភ្លោះយ៉ាងចឹង ។ 

បើ​មើល​មិន​ច្បាស់​ទេ អ្នក​គាំទ្រ​មួយ​ចំនួន​អាច​ច្រឡំ​ថា ​តារា​សម្ដែង​វ័យ​ក្មេង​ថៃ លោក James Jirayu ជា​បង​ប្អូន​ភ្លោះ​និង លោក Song Joong Ki ព្រោះអីថ្មី​ៗ​នេះ​ក្រុម​អ្នក​គាំទ្រ​ភាពយន្ត​ភាគ​កូរ៉េ និងក្រុមអ្នកគាំទ្រនៅឯប្រទេស​ថៃ​​បាន​យក​រូបភាព​របស់​​តារា​សម្ដែង​ថៃ James Jirayu ​មក​ប្រៀបធៀប​និងបុរសសង្ហា Soong Joong Ki ។

គេ​មិន​អាច​បដិសេធ​បាន​ទេ​ថា តារា​ប្រុស​ទាំង​២​ពិត​ជា​ទម្រង់​មុខ​ដូច​គ្នា​ពិត​ប្រាកដ​មែន ។ ដោយ​សារ​តែ​អ្នកទាំង ២ មាន​ទម្រង់​មុខ​តូចព្រមទាំងសម្បុរស្បែកប្រហាក់ប្រហែលគ្នា គ្រាន់តែលោក Soong Joong Ki មានអាយុដល់ទៅ ៣១ ឆ្នាំ រីឯលោក James Jirayu មានអាយុទើបតែ ២៣ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែតារាល្បីទាំង ២ ប្រទេសរូបនេះនៅតែស្រស់សង្ហាប្រហាក់ប្រហែលគ្នា ៕















ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: James jirayu Soong Joong Ki