ព័ត៌មានអន្តរជាតិ ៖ ជនរងគ្រោះ ៥ នាក់ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីយន្តហោះមួយគ្រឿងជួប គ្រោះអកុសល ធ្លាក់ចុះ និងផ្ទុះឆេះ ចំកណ្តាលទីប្រជុំជន កណ្តាលទីក្រុង Bogota ប្រទេស កូឡុំប៊ី នេះបើយោងតាមសេចក្តីរាយការណ៍ សារព័ត៌មានក្នុងស្រុក កូឡុំប៊ី ក្រោយពីដកស្រង់សម្តីមន្រ្តីផ្លូវ ការ។
ទន្ទឹម នឹង មាន ករណី ជនរងគ្រោះស្លាប់បាត់បង់ជីវិត ក្នុងនោះ ជនរងគ្រោះ ៧ នាក់ផ្សេងទៀត បាន ទទួលរងរបួសធ្ងន់ និងស្រាល នេះបើយោងតាមមន្រ្តីទទួលបន្ទុកពន្លត់អគ្គីភ័យ ។
ភ្នាក់ងារ អាកាសចរណ៍ស៊ីវិល ឬ Civil Aeronautics Agency គូស បញ្ជាក់ នៅលើទំព័រហ្វេសប៊ុក របស់ខ្លួនអោយដឹងថា ៖ យន្តហោះម៉ាស៊ីន ២ The Beechcraft 60 បានជួប គ្រោះអកុសលធ្លាក់ចុះ និងផ្ទុះឆេះ នៅវេលាម៉ោង ៤ និង ២០ នាទីល្ងាច (ម៉ោងក្នុងស្រុក កូឡុំប៊ី) ថ្ងៃអាទិត្យ ម្សិលមិញនេះ នៅភាគខាងលិច ទីក្រុង Bogota ។
យន្តហោះខាងលើ ជួបគ្រោះ ឧបទ្ទេវហេតុធ្លាក់ចុះ ស្រប ពេល ដែល មានអ្នកដំណើរ ៤ នាក់ ធ្វើដំណើរ នៅលើ យន្តហោះធន់តូចមួយគ្រឿងនោះក្នុងនោះ ម្នាក់ជាកាពីទែន ឈ្មោះ Juan Pablo Angulo Reyes ។ មន្រ្តី អាកាសចរណ៍ ស៊ីវិល អោយ ដឹងថា ៖ យន្តហោះធន់តូចមួយគ្រឿងនេះ បានធ្លាក់ចុះនិងផ្ទុះឆេះ ចំហាងនំប៉័ង មួយកន្លែងកណ្តាលក្រុង ឈានទៅបង្កើតបានគ្រោះអគ្គីភ័យ ឆាបឆេះ ហាងនំប៉ុង និង ផ្ទះ ៣ ខ្នងផ្សេងទៀត ។ មន្រ្តីពន្លត់ អគ្គីភ័យគូសបញ្ជាក់តាមរយៈគណនី ទ្វីតធើ របស់ខ្លួន អោយដឹងថា ៖ ជនរងគ្រោះ ៧ នាក់ ត្រូវ បានអាជ្ញាធរ បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ក្នុងស្រុក ដែលមានទីតាំង ជិតកន្លែងកើតហេតុ ។ ប្រភពដដែល អោយដឹងថា យន្ត ហោះមួយគ្រឿងនេះ បានជូបគ្រោះអកុសលធ្លាក់ និងផ្ទុះឆេះ ក្រោយ ពី ហោះហើរ ចេញពីអាកាស យានដ្ឋាន El Dorado ឆ្ពោះទៅកាន់ អាកាសយានដ្ឋាន Guaymaral ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ