CamNews

ព័ត៌មានអន្តរជាតិ 

១៣ នាក់ស្លាប់ រាប់ពាន់នាក់ បង្ខំចិត្តជម្លៀសខ្លួន ដោយសាតែ ឃាតករចិត្តត្រជាក់

ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស cnn បានដកស្រង់សម្តីមន្រ្តីក្នុងស្រុក កាលពីថ្ងៃ ព្រហស្បត្តិ៍ម្សិលមិញនេះ អោយដឹងថា យ៉ាងហោចណាស់ មនុស្ស ១៣ នាក់ បានស្លាប់បាត់បង់ជី វិតបាត់ទៅហើយ ខណៈពេលដែលរាប់ពាន់នាក់ផ្សេងទៀត ត្រូវបង្ខំចិត្តជម្លៀលខ្លួនចេញពីផ្ទះ សម្បែង ក្រោយពីមានការវាយប្រហារ ពីសំណាក់គ្រោះធម្មជាតិ គ្រោះទឹកជំនន់ នៅក្នុងប្រទេស ឥណ្ឌូនេស៊ី ។

បន្ថែមពិលើនេះ បើតាមការអោយដឹងពី ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ​ ដែលហៅ កាត់ថា NDMA គូសបញ្ជាក់បន្ថ អោយដឹងថា ជាមួយនឹងវត្តមាន នៃការវាយប្រហារ គ្រោះទឹកជំនន់ លើកនេះ ក៏បានបណ្តាលអោយ មានការរអិលបាក់ដី ផងដែរ ស្របពេលដែលកម្រិតទឹកឡើងយ៉ាង គំហុក នោះ បានបណ្តាលអោយភូមិមួយត្រូវបានកាត់ផ្តាច់ពីគេ ពោលគឺ ក្រុមមនុស្សជាង ១ ពាន់ បានជាប់កឿង ផ្ទាល់តែម្តង គឺនៅក្នុងខេត្ត North Sulawesi ។

NDMA បន្តអោយដឹងថា គ្រោះទឹកជំនន់មួយនេះ អាចកើតឡើងទៅបាន បន្ទាប់ពីមានករណីធ្លាក់  ភ្លៀងមិនឈប់ ចាប់តាំងពីថ្ងៃអង្គារមកម្ល៉េះ ដោយនៅក្នុងនោះ បានបណ្តាលអោយប្រជាជនជាង ៤០,០០០ នាក់ ត្រូវជម្លៀសខ្លួនចេញ ពីលំនៅស្ថាន ទៅកាន់ទីទួល មានសុវត្ថិភាព ។ គួរបញ្ជាក់ផង​​ ដែរថា ជាមួយនឹងគ្រោះធម្មជាតិមួយនេះ មិនត្រឹមតែ បានបណ្តាលអោយមនុស្ស ស្លាប់បាត់បង់ជីវិត តែប៉ុណ្ណោះទេ តែនៅក្នុងនោះ ក៏បានបណ្តាលអោយ មនុស្ស ២ នាក់ផ្សេងទៀត បន្តការបាត់ខ្លួនផង ដែរ។

គួររំឭកថា បើតាមរបាយការណ៍ រាយការណ៍អោយដឹងថា ជាមួយនឹង វត្តមានគ្រោះទឹកជំនន់ឆ្នាំនេះ បើធៀបទៅនឹងបណ្តាឆ្នាំមុនៗ គឺមានសភាព អាក្រក់ជាងទៅទៀត ៕

ប្រែសម្រួល ៖​ កុសល
ប្រភព ៖ CNN


Tags: int new indonesia Volcano Unt news Lava ash