CamNews

រូស្ស៊ី ចាប់ទូកនេសាទរបស់ចិន ទៅជាមួយនិងអ្នកនេសាទ ៣៦ នាក់

ទូកនេសាទរបស់ចិនចំនួន ២ គ្រឿងរបស់ចិន និងអ្នកនេសាទចំនួន ៣៦ នាក់ត្រូវបានកងកម្លាំងរបស់
ប្រទេស Russia ចាប់ខ្លួនដោយទូកនេសាទនេះបានចូលទៅដល់ដែលទឹកពាណិជ្ជកម្មរបស់ Russia
នៅភាគខាងកើតតំបន់ Primorsky។

ការចួលទៅនេសាទនេះគឺខុសច្បាប់កំណត់ដែនទឹក ហើយសារពត៌មាន Xinhua របស់ចិនក៏បាន
ចេញផ្សាយពីពត៌មាននេះផងដែរ។ ទូកនេសាទទាំង ២ នេះបានចេញពីទីក្រុង Weihai ភាគខាងកើត
ខែត្រ Shangdon ប្រទេចិនដែលទូកមួយផ្ទុកអ្នកនេសាទ ១៧ នាក់ និងទួកមួយទៀតផ្ទុកអ្នកនេសាទ
១៩ នាក់។ The Dzerzhinsky ជាទូកល្បាតដែនទឹករបស់ Russia បានផ្ដល់ជាភ្លើងសញ្ញាព្រមានដល់
ទូកនេសាទទាំង ២ នេះផងដែរ ថាពួកគេកំពុងតែរំលោភចូលដែលនទឹក Russia ហើយ ប៉ុន្តែខាង
ទូករបស់ចិន នៅតែមិនខ្វល់ ក្រោយមកពួកគេក៏បានបើការបាញ់ប្រហារតែម្ដង។

ទូកនេសាទរបស់ចិនទាំង ២ គ្រឿងបានបើករត់ តែត្រូវបានគេចាប់បានក្រោយពីការបើកការបាញ់
ពី ទៅបី ម៉ោង។ គ្មាននរណាម្នាក់បានរងរបួសឬបាត់បង់ជីវិតនោះទេ ក្នុងហេតុការណ៍បាញ់ប្រហារ
នេះ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ Chinabuzz 

 


Tags: Russia China fishing arresting