ចិន៖ យោងតាមរបាយការណ៍ភ្នាក់ងារពត៌មានចិន Xinhua បានឱ្យដឹងថា ទឹកជំនន់ បាន
ធ្វើឱ្យលិចខេត្តចំនួន១៧ នៅក្នុងប្រទេសចិន បានសម្លាប់មនុស្ស ៩៥នាក់ និងមានមនុស្ស
៤៥នាក់ទៀត កំពុងបាត់ខ្លួន កាលពីថ្ងៃទី ២០ ខែកក្កដា។
គ្រោះមហន្តរាយធម្មជាតិនេះ បានកើតមានឡើង ដោយសារតែ មានភ្លៀងធ្លាក់យ៉ាងខ្លាំង
ដែលធ្វើឱ្យប៉ះពាល់ ដល់ការរស់នៅប្រចំាថ្ងៃ របស់ប្រជាពលរដ្ឋជាង ៦,២៣លាននាក់
ដែលរស់នៅក្នុងទីក្រុងចំនួន ២៦៤ នៅក្នុងខេត្តចំនួន១៧ និងបង្ខំឱ្យប្រជាពលរដ្ឋប្រមាណ
ជា ៥៦៧,០០០នាក់ ត្រូវជម្លៀសចេញពីលំនៅដ្ឋាន។
យោងតាមរបាយការណ៍ភ្នាក់ងារពត៌មានចិន Xinhua បានបន្តទៀតថា គ្រោះធម្មជាតិខាង
លើ បានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន ២៩,០០០ខ្នង និងបានបំផ្លាញទ្រពសម្បត្តិជាច្រើន
ទៀតរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ៕
ដោយ៖ វណ្ណៈ
ប្រភព៖ chinadaily