CamNews

ព័ត៌មានអន្តរជាតិ 

រឿងអាស្រូវ ទន្លេជ្រាបឈាម ពេលនេះ​ ល្បីទូទាំង សាកលលោក ព្រោះតែ សារជាតិ Nickel

ព័ត៌មានអន្តរជាតិ ៖ រោងចក្រផលិតសារធាតុគីមី នីកែល (nickel) ធំបំផុតរបស់ពិភពលោកនោះ បានទទួលសារភាព ពីការលេចធ្លាយសារជាតិគីមី ចេញពីរោងចក្ររបស់ខ្លួន ដែលបានបណ្តាល ឲ្យទន្លេ Arctic របស់ប្រទេសរុស្ស៊ីនោះ ប្តូរពណ៌ទៅជា ទន្លេជ្រាបឈាម ។ 


Norisk Nickel ដែលជាក្រុមហ៊ុនទទួលបន្ទុកមើលការខុសត្រូវ ទៅលើ រោងចក្រផលិតសារធាតុគីមី នីកែល (nickel) ធំបំផុតរបស់ពិភពលោក នោះ គូសបញ្ជាក់ ឲ្យដឹងថា ភ្លៀងធ្លាក់មួយមេយ៉ាងធំ កាលពីទី ៥ កញ្ញា កន្លងទៅនេះ បណ្តាលឲ្យមាន ការជន់លិចទំនប់ត្រងធាតុរាវនៃរោងចក្រ Nadezhda របស់ខ្លួន ដែលហេតុបណ្តាលឲ្យសារជាតិនីកែលហៀរ ចូលទៅក្នុងទឹកទន្លេ Daldykan ។ ទោះ ជាយ៉ាងណាក៏ដោយចុះ រោងចក្រ Nadezhda បញ្ជាក់ក្តែងៗឲ្យដឹងថា ការលេចធ្លាយសារ ជាតិគីមីលើកនេះ ពុំមានហានិភ័យគ្រោះថ្នាក់ ទៅដល់សុខាមាលភាពប្រជាជន ក៏ដូចជាសត្វព្រៃ នោះទេ ។ កាលពីសប្តាហ៍កន្លងទៅនេះ ភាគីខាងរោងចក្រ Nadezhda បានធ្វើការបដិសេធ ពាក់ ព័ន្ធទៅនឹងទំនួលខុសត្រូវដែលបានធ្វើឲ្យទន្លេ Norilsk ក្លាយទៅជាទន្លេជ្រាបឈាមកាលពីសប្តាហ៍ កន្លងទៅនេះ ។ 

ក្រុមសកម្មជនការពារបរិស្ថានរុស្ស៊ី Greenpeace ឲ្យដឹងថា ដូចជាលឿនពេកហើយ ក្នុងការវិនិច្ច័យ ពីផលប៉ះពាល់។ Alexei Kiselyov គូសបញ្ជាក់ដល់សារព័ត៌មាន AFP ឲ្យដឹងថា អ្នកមិនអាចត្រឹម តែនិយាយបានថា វាគ្មានរឿងអីធំដុំនោះទេ។ លោក Alexei Kiselyov បន្តឲ្យដឹងថា ក្រុមហ៊ុន Norilsk Nickel មានសិទ្ធក្នុងការគ្រប់គ្រងតំបន់ឧបទ្វីប Taymyr Peninsula ទាំងមូលដែលជា តំបន់រងគ្រោះនូវការលេចធ្លាយសារជាតិគីមីខាងលើ ដែលជាហេតុនាំមកនូវការរារាំងដល់ក្រុម​អ្នក ស៊ើបអង្កេត ក្នុងការស្រាវជ្រាវ រកពីផលប៉ះពាល់នៃការលេចធ្លាយពីរោងចក្ររបស់ខ្លួន ។ 


មន្រ្តីក្រសួងបរិស្ថានរុស្ស៊ី លើកឡើង កាលពីសប្តាហ៍កន្លងទៅនេះ ឲ្យដឹងថា ​ការលេចធ្លាយសារ ជាតិគីមីពីរោងចក្រខាងលើ អាចនឹងធ្វើឲ្យទឹកទន្លេប្រែពណ៌។ សប្តាហ៍មុននោះហើយ ដែលភាគី ខាងរោងចក្រ បដិសេធ ពីការពាក់ព័ន្ធនៃទំនួលខុសត្រូវដែលធ្វើឲ្យទឹកទន្លេប្រែពណ៌។ ក្រុមជន ជាតិដើមភាគតិច បានធ្វើការចោទប្រកាន់ក្រុមហ៊ុនខាងលើ ពីបទ កង្វះខាតស្តង់ដា សុខភាព ៕




ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី 


Tags: Russia Int news Hot news Breaking news