ក្រុងមែនឆេស្ទើៈ ក្រុមម្ចាស់ផ្ទះមេឃខៀវ Manchester City របស់អង់គ្លេសបាន ផ្តាច់បំណង
ប្រាថ្នា របស់ក្រុមភ្ញៀវ CSKA Moscow មកពីរុស្ស៊ីត្រឹមបំបាក់ ៥-២ យប់មិញពីក្នុងជើងទី២ នៃ
ព្រឹត្តិការណ៍ពានរង្វាន់ UEFA Champions League សប្តាហ៍ទី៤ រដូវកាលថ្មីឆ្នាំ២០១៣-២០១៤។
នៅពេលនេះបានដឹង រួចស្រេចហើយថា ក្រុមការពារតំណែងជើងឯក Bayern Munich របស់
អាល្លឺម៉ង់ និង Man City បានកក់កៅអីរួចរាល់ហើយ សម្រាប់វគ្គ ១៦ក្រុមចុងក្រោយ បើទោះ
បីជានៅសល់ ២ប្រកួតទៀតក្នុងពូល D ក៏ដោយ ខណៈដែល ២ក្រុមទៀតមាន CSKA Moscow
និងក្រុម Viktoria Plzen របស់សាធារណរដ្ឋឆេក ជាក្រុមដែលដឹងថា ហាលអាវបាត់ ទៅហើយ
នោះ ។
កីឡាករខ្សែប្រយុទ្ធ Sergio Aguero ជាអ្នកធ្វើបាប Moscow យប់មិញពីការធ្វើ បានសម្រេច២
គ្រាប់ នាំមុខមុននៅនាទី ទី៣(ប៉េណាល់ទី) និងគ្រាប់ទី២នៅនាទីទី២០ មុនពេលដែលមិត្តរួម
ក្រុម Alvaro Negredo ធ្វើបានគ្រាប់ហ៊ែកទ្រីក នៅនាទី៣០ ៥១ និង ៩០ ជាមួយនឹងការវាយ
បក របស់ក្រុមភ្ញៀវបាន ២គ្រាប់វិញផងដែរ នៅនាទីទី៤៥ ដោយកីឡាករ Seydou Doumbia
និងប៉េណាល់ទីគ្រាប់ទី២ នៅនាទីទី៧១ ។
ចប់ការប្រកួតពេញម៉ោង និងនាទីថែមបង្រ្គប់៣នាទី Man City ៥ និង Moscow ២ ដែលជាការ
បរាជ័យលើកទី២របស់ Moscow ក្រោយពីជំនួបក្នុងជើងទី១ Man City បានយកឈ្នះ ២-១ ដល់
ក្នុងផ្ទះ កាលពី៣សប្តាហ៍មុន ៕
ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល