CamNews

ព័ត៌មានអន្តរជាតិ 

ស្លាប់ ១នាក់ បាត់ ៣នាក់ ព្រោះតែ សារិកា វាយប្រហារ បំផ្លាញខ្លាំងបំផុត សម្រាប់ប្រវត្តិសាស្រ្ត ឆ្នាំនេះ

ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ មនុស្សម្នាក់បានស្លាប់បាត់បង់ជីវិត ខណៈ ៣នាក់ផ្សេងទៀតបាន បាត់ខ្លួន ខណៈពេលដែលប្រទេសហ្វីលីពីន កំពុងតែប្រឈមមុខនឹងព្យុះទីហ្វុង សារិកា ដែលត្រូវបាន គេបញ្ជាក់ឲ្យដឹងថា ជាព្យុះដែលមានការបំផ្លិចបំផ្លាញខ្លាំងបំផុតសម្រាប់ប្រវត្តិសាស្រ្តហ្វីលីពីន នាឆ្នាំ ២០១៦ នេះបើយោងតាមមន្រ្តីផ្លូវការគូសបញ្ជាក់ អំឡុងថ្ងៃសៅរ៍ ម្សិលមិញនេះ ។ 


បុរសម្នាក់ ត្រូវបានប្រទះដេកស្លាប់នៅឯឆ្នេរសមុទ្រ ខណៈអ្នកនេសាទ ៣នាក់ផ្សេងទៀត ត្រូវបាន សេចក្តីរាយការណ៍ បញ្ជាក់ឲ្យដឹងថា បានបាត់ខ្លួន នាភាគខាងកើតកោះ Catanduanes  ការិយាល័យ​ការពារជនស៊ីវិល ហ្វីលីពីន ឲ្យដឹងថា ព្យុះទីហ្វុង ដែលមានឈ្មោះថា សារិកា នោះ មានល្បឿនលឿន ដល់ទៅ ១៨០ គ.ម ក្នុងមួយម៉ោង ។ បើទោះបីជា ព្យុះមិនវាយប្រហារចំៗដល់ទឹកដីប្រទេសហ្វីលីពីន តែកម្លាំងខ្យល់ខ្លាំងរបស់វា បាននាំមកនូវភ្លៀងធ្លាក់យ៉ាងជោគជាំ ដែលបានបណ្តាលឲ្យមានការកាត់ ផ្តាច់ប្រព័ន្ធផ្គត់ផ្គង់អគ្គីសនី សម្រាប់ប្រជាពលរដ្ឋជាង ២៤៦,០០០ គ្រួសារនៅលើដីកោះ ហ្វីលីពីន កោះ Catanduanes ។ ខណៈព្យុះទីហ្វុងមួយនេះ មិនត្រូវបានគេបញ្ជាក់ថា ជាព្យុះដែលមានឥទ្ធិពល ខ្លាំងបំផុតសម្រាប់ហ្វីលីពីន ប៉ុន្តែ សារិកា ត្រូវបានគេស្គាល់ថា ជាព្យុះទីហ្វុងដែលមានការបំផ្លាញអា ក្រក់បំផុត ទៅលើតំបន់ភាគខាងជើងទីក្រុង ម៉ានីល នេះបើយោងតាមអ្នកជំនាញព្យាការណ៍ឧតុ និយមពីរដ្ឋាភិបាល លោក Benison Estareja ។ លោក បន្តឲ្យដឹងថា បើយើងងាកក្រឡេកទៅមើល រ៉ាដា ច្បាស់ណាស់យើងពិតជាបានឃើញថាវាមានការបំផ្លិចបំផ្លាញខ្លាំង វាអាចដករលើងដើមឈើ ស្រូបផ្ទះឈើដោយងាយជាដើម។ ជាការពិត វាអាចជាព្យុះទីហ្វុងដែលមានការបំផ្លាញខ្លាំងបំផុត សម្រាប់ប្រវត្តិសាស្រ្តហ្វីលីពីន នៅឆ្នាំ​នេះ ។ 


ព្យុះទីហ្វុង សារិកា ត្រូវបានមន្រ្តីព្យាករណ៍ថានឹងវាយប្រហារទៅលើខេត្ត Aurora ដែលមានទីតាំង ស្ថិតនៅភាគខាងកើតកោះ Luzon នៅថ្ងៃអាទិត្យសប្តាហ៍នេះ ។ ហើយ សារិកា ត្រូវបានគេរំពឹងទុកថា នឹងឆ្លងកាត់ភាគកណ្តាល កោះ Luzon មុនពេលបំលាស់ទីទៅកាន់ មហាសមុទ្រ នាយប់ថ្ងៃអាទិត្យ ​៕

ប្រែសម្រួល ៖​កុសល

ប្រភព ៖ CNA 


Tags: Philippine int news Hot news Breaking news