CamNews

តារា 

ទោះខ្លួនល្បីស្រាប់ក៏ពិតមែន ប៉ុន្តែតារាថៃទាំង ៤ ដួងនេះ ក៏មាន Idol ក្នុងដួងចិត្តដែរ ចង់ដឹងថាជាអ្នកណា??

ថៃ ៖ ទោះខ្លួនជាតារាល្បីស្រាប់ក៏ពិតមែន ប៉ុន្តែតារាថៃទាំង ៤ ដួងនេះ ក៏មាន Idol ក្នុងដួងចិត្តដែរ ហើយថ្ងៃនេះ Camnews នឹងបង្ហាញថា តារាដួងណាខ្លះ ដែលជាមនុស្សពិសេសរបស់ លោក Mario Maurer, Kimberly, James Jirayu និងលោក James Ma ។ តោះកុំឲ្យខាតពេលយូរទៅតាមដាននៅខាងក្រោមទាំងអស់គ្នា ៕

១. សម្រាប់ James Jirayu ផ្ទាល់ លោកបានបង្ហើបថា នាង Toey Jarinpohn គឺជាតារាស្រីមួយដួង ដែលស្រស់ស្អាត រួសរាយ និងជាទីគាប់ចិត្តរបស់លោក មិនដូចស្រីកន្លងដែលលោកធ្លាប់ជួបនោះទេ ។ 


២. រីឯតារាស្រីលំដាប់ A របស់ប្រទេសថៃគឺនាង Kimberly និយាយថា Anne Thongprasom គឺជាមនុស្សស្រីដែលស្អាត ហើយនាងស្រលាញ់តារាដួងនេះខ្លាំងណាស់ ។ មួយវិញទៀត Kimberly ស្រលាញ់ Anne ដូចជាម្តាយយ៉ាងចឹង ។ 


 

៣. និយាយពីកំលោះសង្ហា Mario Maurer វិញ គឺមានតារាក្នុងដួងចិត្តមួយរូបគឺលោក Ananda Everingham ហើយតារាថៃរូបនេះ បង្ហើបថា គាត់ស្រលាញ់និងគាំទ្រតារាដួងនេះយូរណាស់មកហើយ ។ 


៤. ងាកមកចាប់អារម្មណ៍ជាមួយនិងកំលោះសង្ហា ដែលមិនទាន់គិតរឿងស្នេហាវិញគឺ លោក James Ma បានបង្ហើបឲ្យដឹងថា នាង Aum Patchrapa គឺជាតារាស្រីដែលស្អាត ហើយលោកគាំទ្ររូបនាងយ៉ាងខ្លាំង ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews


Tags: Mario Maurer Kimberly James Jirayu James Ma