ព័ត៌មានអន្តរជាតិ ៖ យោងតាមការចុះផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ប៊ីប៊ីស៊ី ចុះផ្សាយ ២៩ នាទីមុននេះអោយដឹងថា ទំនាក់ទំនងការទូត រវាងប្រទេស អារ៉ាប់ប៊ី សាអ៊ូឌីដ និងប្រទេស អ៊ីរ៉ង់បាន បានធ្លាក់ដល់ចំនុចសូន្យហើយ ខណៈ រដ្ឋាភិបាល ប្រទេស អារ៉ាប់ប៊ី សាអ៊ូឌីដ គូសបញ្ជាក់ក្តែងៗ អោយ ដឹងថា បណ្តាអ្នកការទូត ប្រទេសអ៊ីរ៉ង់ ត្រូវតែចាកចេញ ពី ប្រទេស អារ៉ាប់ប៊ី សាអ៊ូឌីដ ក្នុង រយៈពេល ត្រឹមតែ ៤៨ម៉ោងតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា ទំនាក់ទំនង ការទូត រវាង ប្រជាជាតិ ទាំង ២ បានធ្លាក់ចូលទៅក្នុងបញ្ហាប្រឈមខ្លាំង ក្រោយពីពួកអ្នកប្រឆាំងតវ៉ា បានវាយ បំផ្លាញ និង ដុត ស្ថានទូត របស់អារ៉ាប់ នៅក្រុងតេអេរ៉ង់ដើម្បីប្រឆាំង នឹងការប្រហារជីវិតបព្វជិតអ៊ីស្លាមនិកាយស៊ីអ៊ីតម្នាក់ Sheikh Nimr al-Nimr ។ លោកត្រូវបានប្រហារ ជីវិត ជាមួយ បុរស ៤៦ នាក់ ផ្សេងទៀតដែលជាប់ចោទថា បានពាក់ព័ន្ធក្នុងការវាយប្រហារ របស់ក្រុមអាល់-កៃដា នៅឆ្នាំ ២០០៣ និង ២០០៤ ដែលបានសម្លាប់ មនុស្សរាប់សិបនាក់។
លោក Nimr ដែលត្រូវបានអនុវត្តទោសប្រហារជីវិត គឺជាមេដឹកនាំដ៍សំខាន់មួយរូបដែលបានដឹកនាំពួកស៊ីអ៊ីត ភាគតិចរបស់អារ៉ាប៊ីសាអូឌីតប្រឆាំងថ្នាក់ដឹកនាំសំខាន់ៗរបស់រដ្ឋាភិបាលបក្ស Sunnite ក្នុងចលនា រដូវផ្ការីកនៃអារ៉ាប់នាឆ្នាំ ២០១១ ៕
ប្រភព ៖ ប៊ីប៊ីស៊ី