CamNews

តារា 

ទីបំផុតនាង Matt Peeranee សារភាពថា ខ្លួនពិតជាទាក់ទងជាមួយនិងពោះម៉ាយ ដែលទើបលែងលះភរិយាហើយថ្មីៗនេះ

ថៃ ៖ បន្ទាប់ពីបដិសេធជាច្រើនលើករួចមក ពេលនេះ នាង Matt Peeranee បានសារភាពត្រង់ៗថា ខ្លួនពិតជាទាក់ទងជាមួយនិងពោះម៉ាយគឺលោក Songkran Tejanarong ដែលទើបលែងលះភរិយារួចរាល់ហើយកាលពីពេលថ្មីៗនេះ ។ 

ដោយសារតែពាក្យចចាមអារាមបានបែកធ្លាយថា លោក Songkran Tejanarong និងនាង Matt Peeranee បានធ្វើដំណើរទៅកាន់ប្រទេស Norway ជាមួយគ្នា ដូច្នេះហើយទើបបណ្តាលឲ្យមានការចង់ដឹងចង់លឺពីមហាជន ។ 

គួរបញ្ជាក់ឲ្យដឹងថា លោក Songkran Tejanarong និងភរិយាដើមគឺនាង Aff Taksaorn បានសម្រេចចិត្តលែងលះគ្នាកាលពីខែកញ្ញា ហើយមានកូនស្រីម្នាក់ថែមទៀតផង ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Matt Peeranee Songkran Tejanarong Aff Taksaorn Mint Chalida