(អាមេរិក)៖ ទីបញ្ជាការកណ្ដាលអាមេរិក បានសារភាពថា យន្តហោះចម្បាំងរបស់អាមេរិកចំនួន ៤ គ្រឿង ដែលចេញប្រតិបត្តិការ កម្ទេចក្រុម ISIS នៅស៊ីរី & អ៊ីរ៉ាក់ កាលពីឆ្នាំមុន បានទម្លាក់ចំកន្លែង ជនស៊ីវិលរស់នៅ ហើយបើតាមការប៉ាន់ប្រមាណ ប្រហែល ជា មាន ជនស៊ីវិល ៥នាក់ស្លាប់ និង ៨ នាក់ រងរបួស ។ នេះបើយោងតាមការចេញផ្សាយរបស់សារទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ នៅថ្ងៃ ទី ៣០ ខែមករា។
តំណាងទីបញ្ជាការកណ្ដាលអាមេរិក បានបញ្ជាក់ថា យន្តហោះចម្បាំងរបស់ចេញទៅ ទម្លាប់គ្រាប់ បែក នៅមូលដ្ឋានរបស់ក្រុម ISIS នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ចន្លោះថ្ងៃទី២៧ ខែកក្កដា ដល់ថ្ងៃ ទី ១៥ ខែតុលា កាលពីឆ្នាំមុន ក៏ប៉ុន្តែ ការទម្លាក់គ្រាប់ទាំងនោះ បានចំទៅលើជនស៊ីវិលមួយចំនួន ដែលវាជាទង្វើអចេតនា។
ក្រុមអ្នកឃ្លាំមើលបានលើកឡើងថា ក្នុងប្រតិបត្តិការកម្ទេចក្រុម ISIS តាមដែនអាកាសពី សំណាក់ អាមេរិក អង់គ្លេស បារាំង និងរុស្ស៊ី គឺបានសម្លាប់ជនស៊ីវិល ជាច្រើននាក់៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី