CamNews

ភ្នាក់ងារប៉ូលិស ៣នាក់ ត្រូវបានសម្លាប់នៅម៉ិចស៊ិកូ

ម៉ិចស៊ិកូ៖ ប៉ូលិសម៉ិចស៊ិកូ បានដោះលែង បុគ្គលិកចំនួន ៣៤៨នាក់ ដែលទទួលខុសត្រូវ
ផ្នែកសន្តិសុខ នៅអាកាសយានដ្ឋានដ៏ធំមួយនៅក្នុងទីក្រុងម៉ិចស៊ិកូ បន្ទាប់ពី មានភ្នាក់ងារ
ប៉ូលិស ៣នាក់ ត្រូវបានសម្លាប់ ដោយក្រុមជួញដូរថ្នាក់ញៀនមកពី ទីក្រុង Peru។

យោងតាមបណ្តាញសារពត៌មាន channelnewsasia បានឱ្យដឹងថា ប៉ូលិសក្នុងតំបន់ បាន
រកឃើញ  សាកសពប៉ូលិស ៣នាក់   នៅក្នុងអាកាសយានដ្ឋានអន្តរជាតិ Benito Juarez

និងរកថ្នាំញៀនមួយចំនួនទៀត  លាក់នៅក្នុងបន្ទប់ទឹក នៅកន្លែងទទួលអ្នកដំណើរ  មុន
ទៅដល់កន្លែងគយត្រួតពិនិត្យ នៅខាងក្នុងអាកាសយានដ្ឋានម៉ិចស៊ិកូដែលធ្វើដំណើរមក
ពីទីក្រុង Lima។

គួររំលឹកដែរថា អាកាសយានដ្ឋានម៉ិស៊ិកូ  គឺជាកន្លែងដ៏ធំ  ទីពីរ  នៅក្នុងប្រទេសអាមេរិក
ដែលកកស្ទះដោយអ្នកធ្វើដំណើរ  មានប្រមាណជា  ២៤លាននាក់  ក្នុង ១ឆ្នាំ ដែលផ្តល់
ឱកាសឱ្យក្រុមជួញដូរគ្រឿងធ្វើសកម្មភាព ជួញដូរថ្នាំញៀន បានដោយងាយស្រួល៕


ដោយ៖ វណ្ណៈ
ប្រភព៖ channelnewsasia


Tags: Mexico Police replaced at Mexico City airport