CamNews

ព័ត៌មានអន្តរជាតិ 

UNHCR នៅមានជនអន្តោប្រវេសន៍ ច្រើនជាង ២៥០០ នាក់ទៀត រសាត់អណ្តែត លើសាគរនៅឡើយ

ព័ត៌មានអន្តរជាតិ ៖ សន្និសិទកាសែត មានជារៀបចំរួមគ្នា រវាង អង្គការជនអន្តោប្រវេសន៍អន្តរជាតិ International Organization for Migration (IOM) និង ឧត្តមស្នងការអង្គការសហប្រជាជាតិទទួល​បន្ទុកជនអន្តោប្រវេសន៍ភ្នាក់ងារ UNHCR ក្រោមប្រធានបទ វិបត្តិជនអន្តោប្រវេសន៍ នៅតំបន់អាស៊ី ភាគអាគ្នេយ៍ នៅថ្ងៃពុធទី ២៧ ឧសភានេះ មានការលើកឡើងអោយដឹងថា ជន ​ អន្តោប្រវេសន៍ប្រ មាណ ២,៦២១ នាក់ផ្សេងទៀត កំពុងតែមានវត្តមានជាប់កឿង និងរសាត់អណ្តែត លើផ្ទៃជលសារ នៅឡើយ ។


បន្ថែមពីលើនេះ លោក Bernard Kerblat អ្នកតំណាងភ្នាក់ងារ UNHCR ហ្វីលីន គូសបញ្ជាក់អំឡុង សន្និសិទកាសែទ Irregular Migration in the Indian Ocean (Gulf of Bengal and Andaman Sea) នៅក្នុងទីក្រុងម៉ានីល កាលពីពេលកន្លងទៅនេះ អោយដឹងថា ៖ អ្វីដែលជាតម្រូវការ  ជាក់ស្តែង នា ពេលបច្ចុប្បន្នភាពនេះ គឺ ការស្រាវជ្រាវបន្ថែមទៀត និងប្រភពក្នុងការជួយសង្គ្រោះ ក្នុង  ន័យគាំទ្រ ដល់វ័យដែលយើងបានអនុវត្តន៍រួចរាល់ ។ គួរបញ្ជាក់ថា ការលើកឡើងខាងដើមនេះ ត្រូវបានលើក បន្ទរព្រមគ្នា ពីសំណាក់ប្រធានបេសសកម្ម នៃអង្កការ IOM Marco Boasso អោយ  ដឹងថា វិបត្តិនៃ ជនអន្តោប្រវេសន៍មិនទៀងទាត់ នៅតំបន់អាស៊ីភាគអាគ្នេយ៍នេះ គឺជាវិបត្តិអូសបន្លាយ ។

យោងតាមអង្គការ IOM កំណត់ត្រាលើកដំបូងនៃការជួញដូរ ជនអន្តោប្រវេសន៍ Rohingyan គឺមាន នៅអំឡុងឆ្នាំ ២០០៤ ដែលក្រោយមកទៀត អង្គការមួយនេះ បានអំពាវនាវ  រក មូលនិធិ ២៦ លាន ដុល្លារ ក្នុងគោលបំណងជួយដល់បណ្តាប្រទេស និង ដៃគូពាក់ព័ន្ធ ដែល   បានចូលរួមដោះស្រាយ វិបត្តិប្រឈមមួយនេះ ។ គួរបញ្ជាក់ថា នៅ   ថ្ងៃសុក្រ ខាងមុខនេះ ប្រទេសថៃ នឹង ធ្វើជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំកំពូល ប្រចាំតំបន់ ពាក់ព័ន្ធទៅនឹងវិបត្តិមួយ   នេះ ដែលមានការរំពឹងទុកថា នឹងមានអ្នកតំ ណាង ជាច្រើន មកពី ១៩ រដ្ឋ ក៏ដូចជា សមាជិក មន្រ្តីអង្គការ មួយចំនួនផ្សេងទៀត​ដូចគ្នាដែរ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA


Tags: Asia India Int news Breaking news Unt news Hot news Breaking news Myanmar Rohingya