តារាចម្រៀង Beyonce បានប្រកាសជាសាធារណៈថានាងនឹងមានវត្តមានក្នុងការប្រគុំតន្រ្តី
Super Bowl XLVII ដែលនឹងធ្វើឡើងនាថ្ងៃទី ៣ ខែកុម្ភៈ ២០១៣ ខាងមុខនេះនៅទីលាន Mer
cedes-Benz Superdome ទីក្រុង New Orleans។
កម្មវិធីនេះត្រូវបានគេចាត់ទុកថាជាកម្មវិធីធំមួយប្រចាំឆ្នាំដែលក្នុងឆ្នាំ ២០១២ នេះ Beyonce
ត្រូបានអវត្តមានដោយសារតែនាងមានផ្ទៃពោះ ហើយក្នុងឆ្នាំ ២០១២ នេះកម្មវិធីនេះមានការ
ចួលរួមពីសំណាក់តារាចម្រៀងល្បីៗដូចជា Madonna, Nicki Minaj, LMFOA, M.I.A និង Cee
Lo Green ជាដើម។ ក្នុងឆ្នាំ ២០១២ កម្មវិធីនេះមានអ្នកទស្សនារហូតដល់ទៅ ១១២ លាននាក់
ទូទាំងពីភពលោក។ ចាំមើលថាតើឆ្នាំ ២០១៣ នឹងមានអ្វីប្លែកជាមួយ Beyonce និងកម្មវិធី
Super Bowl XLVII នោះ៕
ដោយ៖ ម៉ូកា
ប្រភពពី៖ Idolator