មហាអគ្គីភ័យមួយបានផ្ទុះឆេះនៅរោងចក្រថាមពលរបស់ Mexico ជាប់ព្រំប្រទល់អាមេរិក
កាលពីថ្ងៃទី ១៨កញ្ញា បណ្ដាលអោយមនុស្សយ៉ាងតិច ២៦នាក់ស្លាប់ និងជាច្រើននាក់រង
របួស។
ក្រុមហ៊ុន Pemex បានអោយដឹងថា គ្រោះថ្នាក់អគ្គីភ័យនេះបានកើតឡើងកាលពីវេលាម៉ោង
១០ និង ៤៥ នាទី(ម៉ោងក្នុងស្រុក)។ ក្រុមពន្លត់អគ្គីភ័យត្រូវចំណាយពេលដល់ទៅ ២ម៉ោង
ទើបអាចគ្រប់គ្រងស្ថានការណ៍នេះបាន។
មូលហេតុនៃអគ្គីភ័យនេះកំពុងត្រូវបានគេស្រាវជ្រាវ ហើយនេះក៏ជាគ្រោះអគ្គីភ័យលើកទីពីរ
នៅរោងចក្ររបស់ Pemex ក្នុងរយៈពេល ១ខែមកនេះ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ DT