CamNews

ព័ត៌មានអន្តរជាតិ 

ហេតុការណ៍ វាយប្រហារ គ្រោះថ្នាក់ បំផុត ក្រពើកំណាច ត្របាក់ អូសពាំ មនុស្ស ហែកស៊ី ទៅក្នុងទឹក មុខមហាជន

ស្ទើរតែមិនគួរអោយជឿ ៖ ជាហេតុការណ៍មួយ ដ៏គួរអោយរន្ធត់ ពោល បេក្ខភាព ក្រពើកំណាច មានប្រ វែងដល់ទៅ ៣ ម៉ែត្រកន្លះ បានធ្វើការវាយប្រហារ ឆ្មាំសួនសត្វម្នាក់ ក៏ដូចត្រូវជា អ្នកបង្វឹកម្នាក់ ដោយ វាយប្រហារខាំអូសពាំរូបគាត់ចូលទៅក្នុងទឹក  នៅពីមុខមហាជនដែលកំពុងតែទស្សនាស្តីពីការសម្តែង នៅឯសួនសត្វមួយ ក្នុងប្រទេស អូស្រ្តាលី នេះបើតាមការ អោយដឹងពីទំព័រ សារព័ត៌មាន ស្កាយញូវ ។

ប្រភពបន្តអោយដឹងថា ជនរងគ្រោះ ដែលត្រូវជា ឆ្មាំសួនសត្វ ក៏ដូចជា គ្រូបង្វឹកខាងលើ មានឈ្មោះថា Trent Burton ដោយឡែក វត្តមានកំណាច  នៃក្រពើមួយក្បាលនោះ បានតាមការអះអាងអោយដឹង វា មានឈ្មោះថា John ។

គួរបញ្ជាក់ថា រឿងហេតុការណ៍ដ៏គ្រោះថ្នាក់ បំផុតមួយនេះបានកើតឡើងនៅពេលដែលមានការសម្តែង នូវសមត្តភាព ពិសេស ដោយផ្តល់ជាចំណី ទៅអោយក្រពើ    កំណាច  តែដឹងអីថា មានវីនាទីមួយនោះ ខណៈក្រពើខាំជាប់សាច់​ ហើយនោះ លោក Burton    បាន ព្យាយាម យកវាត្រលប់មកវិញ ជាហេតុនាំ អោយមានការវាយប្រហារតែម្តង ដោយ John បានខាំត្របាក់   អូសពាំ ចូលទៅក្នុងទឹក មុនពេលដែល មានការរត់គេចខ្លួនបានសម្រេចឡើងគោកវិញ ពីសំណាក់ លោក Burton ។

ក្រោយពីរួចផុតពីការវាយប្រហារអាចនឹងស្លាប់បាត់បង់ជីវិតជនរងគ្រោះខាងលើបានសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យមួយកន្លែង ។ យោងតាមសម្តីសាក្សីឃើញហេតុការណ៍  ផ្ទាល់ភ្នែក Marlene Orr អះ អាងអោយដឹងថា វាគឺជាហេតុការណ៍ វាយប្រហារដ៏គ្រោះថ្នាក់  និង​ កាចសាហាវបំផុត ក្នុងបទពិសោធ ន៍ជីវិតរបស់ខ្ញុំ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយញូវ


Tags: Int news Unt news Viral video Breaking news Australia Sydney Crocodile