CamNews

តន្រ្តី 

Selena បង្ហើបបទដែលនិយាយអំពី Justin Bieber

ទីបំផុត Selena មិនអាចលាក់បានទៀតទេ ដោយថ្ងៃនេះ នាងបានបង្ហើបប្រាប់ថា ក្នុង Album
ថ្មីរបស់នាង មានមួយបទដែលសរសេរទាក់ទង ជាមួយនិង Justin Bieber ។



ទោះបីជាមានបញ្ហាអ្វីក៏ដោយ ក៏ Selena និង Justin Bieber ត្រូវគ្នាវិញដែរ ។ ក្នុងបទសំភាសន៍
មួយរបស់ទស្សនាវដ្ដី InStyle Selena បានប្រាប់ថាបទដែលមានចំណងជើង " Love Will Remember "
គឺជាបទមួយ ដែលសរសេរអំពីរឿងផ្ទាល់ខ្លួន ជាពិសេសគឺរឿងដែលទាក់ទងជាមួយ Justin Bieber
ហើយបទនេះ គឺជាបទមួយដែលល្អបំផុតក្នុងគំនិតរបស់នាង ហើយក៏សង្ឃឹមថា Justin ចូលចិត្តដែរ ។

Selena ក៏បានចែករំលែកបទពិសោធន៍របស់នាង ជាមួយ Justin Bieber ដែរ នាងប្រាប់ថា Justin គឺ
ជាមនុស្សដែលមានក្តីស្រឡាញ់ ហើយនិងជំនឿរចិត្តខ្លាំងបំផុត តែវាក៏មិនមែនជារឿងល្អដែរ  ព្រោះ
វាពិតជាពិបាកតាមចិត្តណាស់ តែទោះជាយ៉ាងណាងស្នេហារបស់ពួកគេមិនសូវ ជាបានការគាំទ្រពី
មិត្តភក្តិឡើយ តែពួកគេនៅតែតស៊ូ ៕

 


ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: selena gomez justin bieber star