ការគាំទ្រតារាចម្រៀងណាម្នាក់ គឺត្រូវតែពិចារណាអោយបានត្រឹមត្រូវ មុននឹងបញ្ចេញសកម្មភាព
គាំទ្ររបស់ខ្លួនទៅលើតារារូបនោះ មិនដូច្នោះទេ អ្នកនឹងត្រូវទ្រោមខ្លួនមិនខាន។
នៅក្នុងការសំដែងរបស់តារាចម្រៀង Nicki Minaj នៅ Miami - Florida កាលពីពេលថ្មីៗនេះ
បានកើតហេតុការណ៍គួរអោយចាប់អារម្មណ៍មួយ នៅពេលដែល Nicki Minaj កំពុងច្រៀងនៅ
លើឆាក។ បុរសម្នាក់ជាអ្នកគាំទ្រ Nicki Minaj បានលោតឡើងលើឆាក ដើម្បីឱបតារាចម្រៀង
រូបនេះ។
ភ្លាមៗនេះ ក្រុមអង្គរក្សរបស់ Nicki Minaj ក៏បាននាំគ្នាលើឡើងឆាក និងចាប់អ្នកគាំទ្រនោះទៅម្ខាង
និងវាយ ទាត់យ៉ាងចាស់ដៃ។
ក្រៅពីហេតុការណ៍នេះ Nicki Minaj បន្ដការសំដែងរបស់ខ្លួន។ នាងនិយាយខ្លាំងៗថា "Florida
មិត្តទាំងអស់ពិតជាអស្ចារ្យណាស់។ អរគុណដែលបានស្រឡាញ់ខ្ញុំ"៕