CamNews

ព័ត៌មានអន្តរជាតិ 

អាណិតណាស់ ៖ ក្មេងប្រុស វ័យ២ឆ្នាំ ត្រូវក្រពើ ត្របាក់អូសចូលទឹកបឹង ពេលកំពុងអង្គុយលេងមាត់បឹង

គ្រោះថ្នាក់ ៖ ក្រុមមន្រ្តីប៉ូលីស ដែលបានព្យាយាមស្វះស្វែងរកយ៉ាងសស្រាក់សស្រាំ ក្មេងប្រុសតូច វ័យ ២ឆ្នាំ ដែលត្រូវបានក្រពើចាប់អូសទាញ ត្របាក់ចូលទៅក្នុងទឹក នៃរមណីយដ្ឋាន Walt Disney World នារដ្ឋ Florida សហរដ្ឋអាមេរិក នោះ ជាលទ្ធផល សពត្រូវបានរកឃើញហើយ ។ 




គួរបញ្ជាក់ថា ក្រុមការងារមុជទឹក បានរកឃើញសាកសព ខណៈពួកគេមានជំនឿជាក់អោយដឹងថា គឺជាសពក្មេងប្រុសវ័យ២ឆ្នាំ ដែលត្រូវបានក្រពើខាំត្របាក់ អូសចូលទៅក្នុងទឹកបឹង កាលពីល្ងាចថ្ងៃ អង្គារកន្លងទៅនេះ នៅពីមុខក្រុមគ្រួសាររបស់គេយ៉ាងរន្ធត់បំផុត មន្រ្តីប៉ូលីសប្រចាំតំបន់កើតហេតុ លោក Jerry Demings ឲ្យដឹងថា ជនរងគ្រោះ ដែលជាក្មេងតូចវ័យ ២ ឆ្នាំនោះមានឈ្មោះថា Lane Graves មកពីរដ្ឋ Nebraska ។ ចាប់តាំងពីមានការវាយប្រហារ ក្រពើ ៥ ក្បាល ត្រូវបានបាញ់ សម្លាប់ ក្នុងគោលបំណងស្វែងរកសពក្មេងប្រុសតូច​។ ក្រុមគ្រួសារក្មេងប្រុសតូច ដែលបានមាន វត្តមានជាមួយនឹងកូនតូចៗដល់ទៅ ៣ នាក់នោះ ពួកគេមកពីទីក្រុង Elkhorn រដ្ឋ Nebraska ហើយ ពួកគេបានសម្រាកលំហែរទៅនឹងមាត់បឹង នៃទីរមណីយដ្ឋាន ដែលជាកន្លែងដែលកើតហេតុ ។ ទីនោះផ្ទាល់ មានស្លាកសញ្ញា បម្រាមហាមមិនឲ្យចុះមុជទឹក ចូលទៅក្នុងបឹងសិប្បនិម្មិត ប៉ុន្តែ ទោះ ជាយ៉ាងណាក៏ដោយចុះ ខណៈក្មេងប្រុសមិនចុះមុជទឹកក៏ដោយ គ្រាន់តែបង្ហាញខ្លួនទៅនឹងមាត់ បឹងនោះ ក៏មានការវាយប្រហារតែម្តង ។ ឪពុកក្មេងប្រុសតូច ទទួលរងរបួសស្រាលទៅនឹងដៃរបស់ លោក ក៏ព្រោះតែលោកព្យាយាមជាខ្លាំង ក្នុងការជួយសង្គ្រោះកូនតូចពីការវាយប្រហារមកវិញ តែ មិនបានសម្រេច ៕






ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី 


Tags: US Orlando Shooting Nightclub