CamNews

កីឡាអន្តរជាតិ 

សៀវម៉ី បង្ហូរទឹកភ្នែកសុំទោសពលរដ្ឋខ្មែរ ក្រោយចាញ់កីឡាការិនីហូឡង់ នៅ Rio Olympic Games 2016

(ក្រុងរីយ៉ូ)៖ វិរៈកីឡាការិនីកម្ពុជា ស៊ន សៀវម៉ី បន្ទាប់ពីប្រកួតចាញ់កីឡាការិនីហូឡង់ បានបង្ហូរទឹកភ្នែកសម្តែងការសោកស្តាយ និងបាន សុំទោសពលរដ្ឋខ្មែរទាំងអស់ ចំពោះការបរាជ័យនេះ។

តែទោះជាយ៉ាងណាអត្តពលិកមានវ័យទើបតែ ២០ឆ្នាំ កម្ពស់ ១,៨៣ម៉ែត្រ សៀវម៉ី ក៏សូមថ្លែងអំណរអរគុណដល់ប្រជាជនខ្មែរទាំងអស់ដែលលើកទឹកចិត្តនាងរហូតមក។ នេះបើយោងតាម Facebook Page ផ្លូវការរបស់គណៈកម្មាធិការជាតិកម្ពុជា (NOCC)។

សូមបញ្ជាក់ថា កីឡាការិនី ស៊ន សៀវម៉ី ជាអត្តពលិក ដែលកម្ពុជារំពឹងឈ្នះមេដាយកីឡាអូឡាំពិក ឆ្នាំ២០១៦នេះ ព្រោះកញ្ញាបានឈ្នះមេដាយមាស ១គ្រឿងក្នុងវគ្គជម្រុះនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីខែមេសា ឆ្នាំ២០១៦ តែមកចាញ់គូប្រជែងរបស់ហូឡង់ Reshimie Oogink វ័យ ២៧ឆ្នាំ កម្ពស់ ១,៧៩ម៉ែត្រ ដោយលទ្ធផលបច្ចេកទេស ១-៧ ក្នុងវគ្គ១៦នាក់ កីឡាតេក្វាន់ដូ ផ្នែកនារីទម្ងន់លើស ៦៧គីឡូក្រាម៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Rio 2016