(ក្រុងរីយ៉ូ)៖ កីឡាករអត្តពលកម្មរបស់ប្រទេសចាម៉ៃកា Usain Bolt នៅតែស្តេចល្បឿនលើលោក បន្ទាប់រូបគេបានប្រកួតឈ្នះមេដាយមាដ ៣គ្រឿងនៅ Rio Olympic Games 2016 នៅប្រទេសប្រេស៊ីល។
តាមរយៈសារព័ត៌មាន Dailymail របស់អង់គ្កេសបានចេញផ្សាយឲ្យដឹងថ្ងៃនេះថា អត្តពលិកវ័យ ៣០ឆ្នាំ នៅតែបន្តធ្វើបានល្អឥតខ្ចោះដដែល តាមរយៈឈ្នះមេដាយមាសបាន ៣គ្រឿងម្នាក់ឯង ទៅលើប្រភេទកីឡារត់ប្រណាំង វិញ្ញាសា រត់ចម្ងាយ ១០០ម៉ែត្រ ២០០ និង ៤០០ម៉ែត្រ ដោយពុំមានធ្លាក់ជើងឡើយ។
មួយវិញទៀត Usain Bolt បានបំបែកកំណត់ត្រាពិភពលោកក្នុងរយៈពេល ១២០ឆ្នាំ ក្នុងព្រឹត្តិការណ៍អូឡាំពិក ដែលមានរយៈពេល៤ឆ្នាំម្តង ដោយបានឈ្នះមេដាយមាស ៣សម័យកាលជាប់ៗថែមទៀតផង។
គិតមកទល់ពេលនេះ Bolt បានឈ្នះមេដាយមាស ៩គ្រឿងឲ្យចាម៉ៃកា (Jamaica) ហើយ ហើយក៏បន្តការពារមេដាយមាសដែលគេបានឈ្នះក្នុងកីឡាអូឡាំពិក ក្រុងឡុងដ៍ ឆ្នាំ២០១២ នៅអង់គ្លេស និងកីឡាអូឡាំពិក ក្រុងប៉េកាំង ឆ្នាំ២០០៨ នៅចិនទៀតផង។
ក្រោយឈ្នះបានមេដាយមាស លើវិញ្ញាសារត់ចម្ងាយ ៤០០ម៉ែត្រព្រឹកមិញ ស្មើនឹងយប់នៅប្រេស៊ីល Usain Bolt បានថ្លែងថា រូបគេនឹងបន្តចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវក្តៅ ឆ្នាំ២០២០ នៅទីក្រុងតូក្យូ នៃប្រទេសជប៉ុន ៤ឆ្នាំខាងមុខទៀតដែរ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង